តោះ! ទៅទស្សនាវីដេអូ Taew អានសេចក្ដីចងចាំល្អៗរបស់ឪពុកទាំងទឹកភ្នែកមុនពេលរៀបពិធីបូជា!(មានវីដេអូ)

ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលឪពុកតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn លាចាកលោក មហាជនជាច្រើនពិតជាអាណិតតារាស្រីរូបនេះខ្លាំងណាស់ ពិសេសនោះគឺក្រុមគ្រួសារ នាងទាំងអស់នៅតែចង់ចាំទិដ្ឋិភាពដ៏លោកសៅមួយនេះមិនទាន់បាត់នោះទេ។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ គឺជាថ្ងៃបូជាសពឪពុក ក្នុងនោះអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាសោកសៅ គឺនៅពេលដែល Taew អានប្រវត្តិ និងការកាន់ទុក្ខរបស់លោកឪពុក ហើយ Taew ក៏បានសន្យាដែរថា នឹងមើលថែរក្សាអ្នកម្តាយ ជីដូន បងស្រី និងក្រុមគ្រួសារទាំងមូល ឲ្យបានល្អជាទីបំផុត។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាក្ដុកក្ដួលសឹងតែស្រក់ទឹកចិត្តតាមតារាស្រីរូបនេះ ហើយក៏សរសើរពីការតាំងចិត្តរបស់នាងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី