ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលឪពុកទទួលមរណៈភាពទៅមិនបានប៉ុន្មានផង អ្នកម្ដាយតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏ធ្លាក់ខ្លួនឈឺ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។
ដោយឡែកងាកទៅមើលអ្នកនាង ខាត់ សុឃីម និងបងប្អូនក្រុមគ្រួសារវិញ ក្រោយពេលឪពុកទទួលមរណៈភាពទៅ គ្រប់គ្នាក៏បំពេញតួនាទីជាកូនយ៉ាងល្អ ពិសេសខណៈម្ដាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្រប់គ្នាក៏បានបញ្ចេញសកម្មភាពមើលថែទាំគាត់យ៉ាងយកចិត្តទុកដាក់បំផុត ទោះបីរវល់និងការងារយ៉ាងណាក៏ ឆ្លៀតពេលកំដរម្ដាយនៅឯមន្ទីរពេទ្យដែរ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរតារាស្រីរូបនេះ ក្រោយពេលអត់ពីឪពុកទៅ ពិតជាបំពេញតួនាទីជាកូនដ៏ល្អ មើលថែទាំអ្នកម្ដាយមិនចាញ់ឪពុកនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី