ចេញមកបើកចិត្តនិយាយរឿងបញ្ចាប់ទំនាក់ទំនងស្នេហាយ៉ាងច្បាស់លាស់ ក្រោយពីមានពាក្យលេចឮតៗគ្នាថា តារាសម្ដែង Great បានចែកផ្លូវជាមួយសង្សាកញ្ញា Orn ហើយ មួយវិញទៀតខាងស្រីក៏ឃើញតែផុសរឿងសោកសៅនៅលើ Instagram ជាញឹកញ៉ាប់។
ដោយលោក Great បានចេញមកទទួលការពិតជាសាធារណៈថាបានបែកគ្នាជាមួយសង្សាអស់រយៈពេល 1ខែហើយ ជាការយល់ព្រមទាំងសងខាងបញ្ចប់គ្នាដោយល្អ និយាយពិភាក្សារួចហើយថានិងធ្វើជាបងប្អូនគ្នាវិញ ។
ចំណែកឯបញ្ហាដែលបណ្ដាលឲ្យទាំងពីរនាក់មិនចុះសម្រុងគ្នាដោយសារតែពេលវេលាមិនត្រូវគ្នាការងារទាំងពីរសុទ្ធតែរវល់ដូចគ្នាមិនសូវជាមានពេលឲ្យគ្នា ការចូលចិត្តនិងមិនចូលខុសគ្នាច្រើនទៀត។
ស្រលាញ់គ្នាបាន 3ឆ្នាំចុងក្រោយសល់ត្រឹមឈ្មោះជាបងប្អូន!
អត្ថបទដោយ : នីត្តា