ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ១៣ ខែ កក្កដា កន្លងទៅនេះ តារាសម្ដែងថៃស្រី Taew Natapohn និងក្រុមគ្រួសារ បានរៀបចំកម្មវិធីបូជាសពឪពុកដែលពោលពេញដោយទុក្ខសោក ធ្វើឲ្យហ្វេនៗនិងមហាជនបានឃើញហើយ ពិតជាក្ដុកក្ដួលខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ ក្រោយពេលបូជារួច Taew និងគ្រួសារ ក៏បានយកផេះ របស់លោកឪពុក ទៅកាន់ទន្លេ ដើម្បីជូនដំណើរ ឪពុកជាលើកចុងក្រោយ តែខណៈពេលនោះ ម្ដាយ Taew ក៏បានបង្ហោះរូបភាពមួយ បង្ហាញពីសកម្មភាព Taew កំពុងតែដេក មើលទៅដូចជាអស់កម្លាំងក្នុងកម្មវិធីបុណ្យ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ទោះបី Taew ដេកលក់ក៏ដោយ ក៏នាងនៅតែកាន់កោដ្ឋឪពុកនៅជាប់និងដៃជានិច្ចដែរ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាក្ដុកក្ដួលចិត្តខ្លាំងណាស់ ហើយក៏សរសើរពីទឹកចិត្តកត្តញ្ញូរបស់តារាស្រីរូបនេះ ដែលមានចំពោះឪពុក ទោះបីនឿយហត់យ៉ាងណាក៏ នៅតែពុះពារដើម្បីជូនដំណើរឪពុកឲ្យដល់ទីបញ្ចប់ដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី