មិននឹកស្មានសោះ! ណាណា​ ត្រូវចោរចូលគាស់ហាងរបស់នាងយកគ្រឿងទាំងនេះអស់រលីង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា ណាណា ដែលថ្វីត្បិតតែមួយរយៈនេះ នាងមិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈក៏ពិតមែន តែងាកទៅមើលមុខរបររកសុីនាងវិញ ហាក់បីដូចជាមមារញឹកខ្លាំងណាស់។

ដោយឡែកស្រាប់តែប៉ុន្មានម៉ោងមុននេះ នាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលនាងប្រាប់ដំណឹងអាក្រក់មួយ គឺមានចោរចូលគាស់ហាងលក់គ្រឿងសម្អាងរបស់នាង ព្រមទាំងបង្ហាញរូបភាពចេញពីកាមេរ៉ាសុវត្ថិភាព ឲ្យឃើញពីសកម្មភាពចោរយ៉ាងច្បាស់ៗទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះនាងបានរៀបរាប់ថា៖ «គ្រោះអាក្រក់ សូមឲ្យទៅតាមអាចោរចង្រៃហ្នឹង ឲ្យអស់ចុះចាត់ទុកថា លាងស៊យទៅតាមអីវ៉ាន់ ដែលវាយកទៅចុះ វាបានគាស់ហាងខ្ញុំ ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ បងប្អូនសូមប្រុងប្រយ័ត្នផងណា សំខាន់វាយកឡេ យកគ្រឿងផាត់មុខស្រីៗទៅធ្វើអី..?
អីវ៉ាន់ដែលវាយកសុទ្ធតែរបស់ស្រីៗ ស្ទីមសែលពងត្រី លេក្លៀក សំឡីជូតមុខ ទឹកអប់ខ្ញុំ រោមភ្នែក គូល័រភ្នែក សាប៊ូកក់សក់ដែលខ្ញុំប្រើហើយ នៅមានចិបចុបច្រើនទៀត…..
នៅមានវីដេអូច្បាស់ឃើញមុខហែងទៀត»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាមានការសោកស្ដាយ ហើយក៏សង្ឃឹមថាសមត្ថកិច្ច នឹងចាប់ក្រុមចោរទាំងនេះយកទៅផ្ដន្ទាទោសទៅតាមច្បាប់បានឆាប់ៗនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី