ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Alek Teeradetch ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅពេលលោកបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគម្ដងៗ អ្វីដែលពិសេសគ្រប់គ្នាក៏សរសើរពីសម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏សង្ហារបស់លោកផងដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ មហាជនជាច្រើនបានភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញរូបភាព លោកតុបតែងខ្លួនទៅជាមនុស្សធាត់ ដុះក្បាលពោះឡើងក្រម៉ាប់ ខណៈលោកសម្ដែងរឿងថ្មីជាមួយនិង តួឯកស្រីស្រស់ស្អាត Mint Chalida មើលសឹងតែមិនស្គាល់ជាលោក ពិតជាប្លែកភ្នែកខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនសឹងតែប្ដូរឈ្មោះលោក ហៅលោកថាជាប៉ាអ៊ុំគ្រប់ៗគ្នាទៀត ព្រោះមើលទៅពិតជាប្លែកខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី