តារាសម្ដែង ប៉ែន សុផានី កំពុងតែជួបទុក្ខម្ដាយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារជំងឺកាចសាហាវមួយ!(មានរូបភាព)
ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងស្រីអ្នកនាង ប៉ែន សុផានី ចូលប្រឡូកក្នុងវិស័យសិល្បៈមក អ្នកនាងតែងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ហើយគ្រប់គ្នាក៏សរសើរពីសមត្ថភាពសម្ដែងអ្នកនាងយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញថ្មីៗនេះ អ្នកនាងបានជួបទុក្ខយ៉ាងធ្ងន់ ដោយម្ដាយជាទីស្រលាញ់របស់ខ្លួន ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែគាត់មានជម្ងឺមហារីកស្បូនធ្វើទុក ខណៈម្ដាយតារាស្រីរូបនេះ ផ្ទុកជម្ងឺនេះអស់រយៈពេល១០ឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា ម្ដាយតារាស្រីរូបនេះបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល៥ថ្ងៃហើយ ចំពោះស្ថានភាពជម្ងឺវិញគឺពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ស្របពេលជម្ងឺមហារីកក៏ឈានដល់ដំណាក់កាលចុងក្រោយផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី