ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសង្ស័យចំពោះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Great Warintorn និងគូស្នេហ៍ បានបែកបាក់គ្នា តែខណៈពេលនេះលោក Great ធ្លាប់បានចេញមុខបង្ហើបថា ការពិតគឺកំពុងតែស្ថិតក្នុងការកែតម្រូវប៉ុនណោះ។
តែយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោកក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានសារជាថ្មីម្ដងទៀតក្នុងកម្មវិធីមួយថា ការពិតលោកនិងមិត្តស្រីនាង Orn Onuma មានចែកផ្លូវគ្នាអស់រយៈពេលជាងមួយខែទៅហើយ ហើយចំពោះមូលហេតុវិញ លោកបានបញ្ជាក់ថា ដោយសារតែអ្នកទាំងពីរមានពេលវេលាមិនត្រូវគ្នា។
ក្នុងនោះលោកបានរៀបរាប់ថា «តាមពិតរឿងនេះមិនចង់និយាយច្រើនទេ។ នោះគឺ យើងបាននិយាយគ្នាតែពីរនាក់ហើយ ទំនាក់ទំនងយើងគឺ មិនមែនជាសង្សារទេ តែជាមិត្តភក្តិ ឬជាបងប្អូននឹងគ្នាវិញ វាប្រសើរជាង។ យើងបានបញ្ចប់ប្រហែលជាមួយខែទៅហើយ ដោយបញ្ចប់បានយ៉ាងល្អ ហើយសព្វថ្ងៃនេះ យើងក៏នៅតែនិយាយគ្នាដោយក្ដីរីករាយ»។
ក្រោយពេលលឺបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាសោកស្ដាយខ្លាំងណាស់ និងមិននឹកស្មាននោះទេ ថាស្នេហារវាងតារាប្រុសរូបនេះ និងមិត្តស្រីបែរជាបញ្ចប់ដោយហេតុផលបែបនេះនោះទេ៕
អត្ថបទដោយ៖ស៊ីវលី