Weir Sukonwat បើកឆាកស្នេហាជាមួយ Bella Ranee អស់រយៈពេល 8ឆ្នាំហើយតែនៅមិនទាន់…! (មានវីឌីអូ)

គម្រប់ខួប 8ឆ្នាំហើយ សម្រាប់ទំនាក់ទំនងស្នេហាផ្អែមល្ហែមរវាងលោក Weir និង Bella មើលទៅដូចជាពីមួយថ្ងៃទៅមួយថ្ងៃមានតែបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក មិនថានៅក្នុងជីវិតពិតឬតាមរយៈបណ្ដាញសង្គមនោះទេ

នាពេលថ្មីៗនេះអ្នកសារពត៌មានបានមានឪកាសសម្ភាសន៍លោក Weir នៅក្នុងកម្មវិធី Cathy Doll ហើយក៏មានសំនួរសួរដល់លោកទាំងរឿងការងារនិងរឿងស្នេហានេះឯង

After Footer (Active) - damrei Mr1 Zone2

សម្រាប់ទំនាក់ទំនងជាមួយ Bella គឺធម្មតាទេ រាល់ថ្ងៃផ្ដល់សិទ្ធនិងគោរពគ្នាទៅវិញទៅមក កាលពីទាក់ទងគ្នាដំបូងគឺមិនហានជួបគ្នាទេមានតែនិយាយគ្នាតាមឆាត តែក្រោយៗមកដោយសារតែមិនមានការហាមប្រាមពីខាងកន្លែងការងារក៏យើងចាប់ផ្ដើមចេញទៅណាមកណាជាមួយគ្នា។ សម្រាប់ពេលវេលាការងារពេលវេលាផ្ទាល់ខ្លួនគឺយើងមិនជាឧបសគ្គទេ យើងមើលថែគ្នាទៅវិញទៅមកសិក្សាពីគ្នាព្រោះតែម្នាក់ៗសុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់។

ចំពោះការរៀបការពួកយើងមិនទាន់មានគម្រោងនៅឡើយទេព្រោះមានរឿងដែលត្រូវតៀមជាច្រើនទៀតត្រូវរកលុយនិងធ្វើអ្វីឲ្យនិងនជាងនេះសិនដោយសារតែខ្ញុំអាយុក៏មិនតិចដែរ។ ហើយឆ្នាំនេះខ្ញុំមិនទាន់ដឹងទេថានិងមានអ្វីជូនដល់នាងតែសុំត្រឹមជារឿងល្អៗសម្រាប់ការចងចាំរបស់យើងទាំងពីរទៅគឺគ្រប់គ្រាន់ហើយ។

ចំណែកឯការបន្ដកិច្ចសន្យាជាមួយប៉ុស្ដន៍លេខ7 បន្ដគឺធ្វើទៅរួចរាល់ហើយជាធម្មតាកិច្ចកុងត្រារបស់ខ្ញុំគឺថាបន្តអូតូម៉ាទិចហើយមាន 2ឆ្នាំ 3ឆ្នាំ កិច្ចកុងត្រាលើកនេះក៏មិនតិចជាង 2ឆ្នាំដែរ។

អត្ថបទដោយ : នីត្តា