មានរឿងដាក់ខ្លួនទាល់តែបានសម្រាប់ Mew Nititha ដែលនៅសុខៗស្រាប់តែត្រូវបានទាញចូលទៅពាក់ពន្ធ័ការបែកបាក់ស្នេហារបស់មិនស្និតស្នាល Toey ជាមួយ Alex ជាពិសេសមានពាក្យថានាងនិងណែនាំអ្នកមានហៃសូឲ្យ Toey ជាមិនខាន។
ជាក់ស្ដែង Mew Nititha បានចេញមុខមកបកស្រាយយ៉ាងច្បាស់លាស់ថាខ្លួនមិនដែលបានណែនាំអ្នកមានហៃសូឯណាឲ្យមិត្តភក្ដ័ទេសូម្បីតែគិតក៏មិនមានដែរ ហើយក៏មិនចងឲ្យយកអ្វីមកវាស់វែងថាក្រុមរបស់នាងម្នាក់ត្រូវតែទាក់ទងជាមួយអ្នកមានជាន់ខ្ពស់នោះទេ ស្វាមីរបស់នាងក៏មិនមែនជាអ្នកមានហៃសូអីដែរព្រោះត្រូវធ្វើការរកលុយដូចមនុស្សទូទៅ ហើយម្យាងវិញទៀតរឿងក្ដីស្រលាញ់គឺជារឿងរបស់មនុស្សពីរនាក់ ទោះជាមានឋានៈមានបានប៉ុណ្ណា តែបើមិនត្រូវហើយយ៉ាងណាក៏មិនទៅមុខដែរ។
អត្ថបទដោយ : នីត្តា