ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ កាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយកន្លងមកអ្នកនាងតែងតែបង្ហោះរូបភាពស្អាតៗក្នុងដំណើរកំសាន្តជុំគ្រួសារឲ្យហ្វេនៗជាច្រើនបានឃើញទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងមានដំណើរកំសាន្តមួយជាមួយនិងស្វាមី នៅឯទឹកដីកោះសង្សារ ក្នុងនោះអ្នកនាងនិងស្វាមីបានបង្ហោះរូបភាព ផ្អែមល្ហែមជាមួយនិងគ្នាបែបសុីអារម្មណ៍ និងបញ្ចេញសាច់ដ៏សខ្ចី នរណាឃើញក៏លាន់តែមាត់សរសើរថាទាក់ទាញគ្រប់គ្នាដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពក្នុងដំណើរកំសាន្តលើកនេះ ហ្វេនៗនិងមហាជនជាច្រើនក៏ច្រណែនអ្នកទាំងពីរ ទោះបីមានកូនហើយក៏នៅតែផ្អែមល្ហែមមិនចាញ់ការនៅកម្លោះក្រមុំនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី