ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែតារាសម្ដែងថៃស្រីល្បីឈ្មោះក្នុងប៉ុស្ដិ៍ទូរទស្សន៍លេខ៧ថៃ Min Pechaya និងគូស្នេហ៍ មិនសូវបង្ហាញភាពផ្អែមល្ហែមនិងគ្នាក៏ពិតមែន តែគ្រប់គ្នានៅតែដឹងថាអ្នកទាំងពីរ នៅតែយកចិត្តទុកដាក់ចំពោះគ្នាមិនអនថយនោះទេ។
ជាក់ស្ដែងកាលពីថ្ងៃទី ១៥ ខែ កក្កដា ម្សិលមិញនេះ ជាថ្ងៃកំណើតរបស់គូស្នេហ៍តារាស្រីរូបនេះ ក្នុងនោះគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពស្និតស្នាលជាមួយនិងគូស្នេហ៍ ក្នុងឈុតសម្លៀកបំពាក់បែបអភិជនយ៉ាងសមគ្នា មើលទៅពិតជាសមគ្នាខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ នាងថែមទាំងពោលពាក្យអបអរមួយឃ្លារទៀតថា «រីករាយថ្ងៃកំណើតណាច៎ា P Oat»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ថ្វីត្បិតតែខួបកំណើតឆ្នាំនេះ មិនបានរៀបចំជប់លៀវធំដុំដូចរាល់ឆ្នាំក៏ពិតមែន តែតារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពនិងសារអបអរក្នុងបណ្ដាញសង្គមបង្ហាញពីការស្រលាញ់ផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី