ចង់ដឹងទេ? នេះហើយជាជីវិតសាមញ្ញ ពោរពេញដោយសុភមង្គលរបស់ អម្ពរ ទេវី!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា អ្នកនាង អម្ពរ ទេវី បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះរបស់អ្នកនាងក៏នៅតែល្បីល្បាញ និងមហាជនចងចាំគ្រប់គ្នាដដែល។

ដោយឡែក មិនត្រឹមតែទេពកោសល្យសម្ដែងនោះទេ អ្នកនាងក៏ត្រូវមហាជនជាច្រើនសរសើរ តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ គ្មានការកែកុនផងដែរ ដូច្នេះហើយថ្វីត្បិតតែសព្វថ្ងៃនេះអ្នកនាងមិននៅប្រទេសកម្ពុជាយើងក៏ហ្វេនៗគ្រប់គ្នានៅតែចង់ដឹងពីជីវិតរស់នៅបរទេសរបស់អ្នកនាងដដែល។

ជាក់ស្ដែងបើសិនជាយើងងាកទៅចាប់អារម្មណ៍ ជីវិតនៅក្រៅប្រទេសរបស់អ្នកនាងវិញ សព្វថ្ងៃនេះអ្នកនាងកំពុងតែសាងសុភមង្គលជាមួយក្រុមគ្រួសារ ហើយជារឿយៗ អ្នកនាងតែងតែបង្ហោះរូបភាពជាមួយនិងជីវិតបែបសាមញ្ញ តែពោលពេញដោយក្ដីសុខ ឃើញហើយនរណាក៏ច្រណែននិងអ្នកនាងដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី