កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Sean Jindachot បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសម្ដែងការព្រួយបារម្ភ នៅពេលគ្រប់គ្នាបានឃើញលោកបង្ហោះរូបភាពមួយសន្លឹក បង្ហាញអំពីលោកកំពុងអង្គុយលើរទះរុញ និងថែមទាំងមានរបួសជើងទៀតផង។
ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតារាប្រុសរូបនេះរបួសបែបនេះ ដោយសារតែ លោកចូលចិត្តលេងបាល់បោះ ហើយនៅពេលដែលលោកបានទៅលេងកម្សាន្ត កាលពីប៉ុន្មានថ្ងៃមុន មិនប្រយ័ត្នក៏ភ្លាត់ស្នៀត គ្រិចបាក់ឆ្អឹងតែម្ដង។
យ៉ាងណាមិញបើតាមការបញ្ជាក់របស់តារាប្រុសរូបនេះ លោកត្រូវចំណាយពេលព្យាបាលរហូតដល់ ៣ ខែទើបជើរបស់លោកអាចដូចដើមវិញ ហើយដំណឹងនេះមហាជននិងហ្វេនៗជាច្រើនរបស់លោកពិតជាសោកស្ដាយ ហើយក៏បានជូនពរលោកឲ្យឆាប់ជាផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី