ស្ងាត់ៗ! Pimtdao តែងខ្លួនស្លៀកឈុតកូនក្រមុំ សង្ស័យថានឹងមានដំណឹងល្អឆាប់ៗ

តារាសម្ដែងស្រីថៃ នាង Dao Pimthong ដែលមួយរយៈមុន ​ទស្សនិក​ជន​ឧស្សា​ហ៍​ឃើញ​នាង​បង្ហោះ​រូប​ភាព​ផ្អែម​ល្ហែម​ជាមួយ​គូ​ស្នេហ៍​លោក ​Porshe ​Saran ​បន្ទាប់​ក៏លេចឮព័ត៌មានរវាងអ្នកទាំងពីរចែកផ្លូវគ្នា។

បន្ទាប់ពីថ្ងៃនោះមក នៅក្នុងកិច្ចសម្ភាសន៍មួយ Pimtdao បាននិយាយថានាងនឹងបើកឱកាសឱ្យ Porshe ម្ដងទៀត ​និង​ទន្ទឹង​រង់​ចាំ​មើល​ទង្វើ​របស់​បុរស​ម្នាក់​នោះ​។ ​កាន់​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត ​មុននេះបន្តិច P​i​m​tdao បានបង្ហោះរូបភាពមួយចំនួន ​ក្នុង​សម្លៀក​បំពាក់​ស្លៀក​ឈុត​កូន​ក្រមុំ​ពណ៌​ស​យ៉ាង​ស្រស់​ស្អាត ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្ររបស់នាង ​ក៏​ដូច​ជា​អ្នក​លេង​បណ្តាញ​សង្គម​កើត​មាន​ចិត្ត​សង្ស័យ​ថា ​នារី​​រាង​​ស្រ​ឡូ​ន​រូប​នេះ អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ។

ទោះបី តាមរយៈរូបប៉ុន្មានសន្លឹកនេះធ្វើឱ្យទស្សនិកជនរំភើប និងមានចិត្តសង្ស័យយ៉ាងណក៏ដោយ តាមការសរសេររបស់ Pimtdao ​នាង​មិន​បាន​​បញ្ជាក់​​ពី​​ដំណឹង​​ល្អ​​អ្វី​​នោះ​​ទេ ​​នោះអាចគ្រាន់តែ​ជាការថត​ម៉ូត​ឱ្យ​សំអាង​ការ​ណាមួយប៉ុនណោះ។

ទោះគ្មានដំណឹងក៏ល្អអ្វីក៏ដោយ ទស្សនិកជនអ្នកលេងបណ្តាញសង្គមខំមិនសរសើរបីរូបសម្រស់ Pimtdao គ្រប់ៗ​គ្នា ​ថែម​ទាំង​ជូន​ពរ​ឱ្យ​នា​ង​ជួប​មនុស្ស​ល្អ​ឆាប់​ៗ​៕​