តាំងតែពីបែកគ្នាជាមួយ Taew លោក Ton ដូចជាសាច់ក្រអូបខ្លាំងណាស់ផុសតែពាក្យប៉ុណ្ណឹងសោះស្រីៗអូខេជាន់ជើងគ្នា!

បន្ទាប់ពីចែកផ្លូវគ្នាជាមួយកញ្ញា Teaw មក​លោក Ton ក៏បានប្ដូរឈ្មោះជាកម្លោះ Single ជាថ្មីហើយក៏ធ្វើឲ្យសាច់កាន់តែក្រអូបណាស់ដែរ ព្រោះតែជាបុរសកក់ក្ដៅពូកែមើលថែទើបគ្មានអ្វីចំឡែកសម្រាប់លោកដែលស្រីៗផ្ដល់ក្ដីសង្ឃឹមច្រើននោះ

ជាក់ស្ដែងពេលថ្មីៗនេះ (16 កក្កដា 2020) លោក Ton បានចេញមកផុសរូបបង្អួតស្ទាយសង្ហារៗ ព្រមជាមួយ caption ដ៏ពេញនិយមនៅក្នុងពេលនេះថា “ដុងប្រាចាក់” ដែលមានន័យថា “និយាយយ៉ាងម៉េចទើបអាចទាក់ទងគ្នាបាន” ជាអត្ថន័យនៃបទចម្រៀងល្បីនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ ហើយ caption របស់លោកបានធ្វើឲ្យស្រីៗ ចូលមកចុច like comment ស្ទើរតែបែក Instagram ទៅហើយ។

After Footer (Active) - damrei Mr1 Zone2

ជាពិសេសក៏សប្បូរអ្នកចុច Emoji រូបបេះដូងឲ្យមិនស្ទើរដែរ អ្នកខ្លះសុទ្ធតែប្រាប់ថា ទាក់ទងបាន ស្រលាញ់ចា រៀបការបានចា ថែមទាំងសរសើរម្ចាស់ខ្លួនថាសង្ហារណាស់។ តាំងតែពីនៅទំនេរមកចង់លក់របស់អីក៏ដាច់ដែរ តែមិនដឹងថាស្រីម្នាក់ណាដែលមានសំណាងត្រូវចិត្តលោក Ton បានទៅថ្នាក់ថ្នមទេចាំមើលតទៀតទៅគ្នាយើង។

អត្ថបទដោយ : នីត្តា