Mai suhkon ចាត់ការ អ្នកជេរនាងក្នុង Instagram ក្រោយពីនាងផុសពាក្យថា…..!

ធ្វើឲ្យអ្នកគាំទ្រខ្លះដែលបានតាមដានអ្នកម៉ាក់ Mai suhkon  សប្បាយរីករាយព្រោះតែមុននិងនាងបានផុសពាក្យមួយឃ្លានៅក្នុង  Instagram ឈ្មោះ @maisukhon ថា សុបិន្ដឃើញពស់កើតកូនបាន 3ក្បាល ទើបធ្វើឲ្យអ្នកគាំទ្រនាំគ្នាកាត់ជាលេខឆ្នោតហើយចាក់ត្រូវលេខពីរខ្ទង់ 53 រួចក៏បានផ្ញើរពាក្យអគុណដល់នាងដែលបានឲ្យលាភ។ ចំពោះអ្នកម៉ាក់ Mai បានចេញមុខមកថារឿងនេះនាងសូមមិនពាក់ព័ន្ធទេ មិនបានរុញច្រានឲ្យអ្នកងប់ងល់ទេ តែក៏ជួយត្រេកអរផង។

រឿងជិតចប់ដោយល្អហើយ ស្រាប់តែមានអ្នកចូលមក comment រំខានចិត្តរំខានអារម្មណ៍អ្នកម៉ាក់ដោយចូលមកជេរនាងថា “ង៉ែងគិតថាអ្នកផ្សេងល្ងង់គ្រប់គ្នាមែន, អញនិងតាមចាប់ង៉ែង”។​ រហូតធ្វើឲ្យនាងបានឆ្លើយតបតនិងអ្នកជេរនាងផុសនៅក្នុង   Instagram វិញថា

After Footer (Active) - damrei Mr1 Zone2

“#កុំថាម៉ែប្រដៅ#កុំធ្វើឲ្យអ្នកម៉ាក់ពោះធំខូចអារម្មណ៍#រៀនអានឲ្យច្រើនៗចា #ម៉ែមិនខ្លាំងតែម៉ែត្រង់ “ស្ដាប់មិនទាន់ចប់ប្រញ៉ាប់យកទៅគិត” តិចៗមកចាប់នាងខ្ញុំព្រោះ?

នាងខ្ញុំមិនបានលេងឆ្នោតលួចលាក់ទេ សូម្បីតែឆ្នោតរដ្ឋក៏មិនដែលប៉ះផង ហើយក៏មិនបានអញ្ចើញឬក៏ថាឲ្យនរណាដែរ កើតមកគ្មានដួងរាសី មិនដែលលេងទេចា លុយដែលរកបានរាល់ថ្ងៃគឺសុទ្ធតែកម្លាំងញើសឈាម គ្រាន់តែមានលេខពីការធ្វើបុណ្យ ឬទៅជួយអ្នកលំបាកអ្នកអត់មក ឬក៏យល់សប្ដិអីក៏គ្រាន់តែយកមកចែករំលែកតែប៉ុណ្ណោះចា”

ខ្ញុំគ្មានចំណែកបានចំណែកអស់អីទេ គ្រាន់តែជាស្ពាន់បុណ្យ លេខដែលអ្នកឃើញ មិនមែនបានយកទៅចាក់ឬលេងល្បែងស៊ីសងអីទាំងអស់ ហែកភ្នែកមើលខ្ញុំផុសស្អីខ្លះផង កុំមកអួតឆ្លាតនៅទីសាធារណៈ ហើយក៏កុំជេរអ្នកដទៃដោយមិនបានអានបែបនេះ ល្ងង់ហើយនៅមកអួតថាខ្លួនឆ្លាតទៀត អានឲ្យច្រើនៗនិងបានយល់សេចក្ដី! បែបនេះគេហៅថា ស្ដាប់មិនទាន់ចប់យកទៅគិត អ….មួយទៀតអ្នកផ្ទះមិនបានប្រដៅឲ្យនិយាយពាក្យល្អៗទេអី? សម្ដីស ភាសា កិរិយាស ពូជ ប្រើពាក្យសម្ដីចឹងគឺឆ្លុះបញ្ចាំងឲ្យឃើញពីមាយាទរបស់អ្នកឯងខ្លាំងណាស់

សុំទោសណា បើចង់និយាយពាក្យថោកទាប អញ្ចើញទៅនិយាយកន្លែងផ្សេង ព្រោះ ប៉ា ម៉ាក់ ហើយត្រកូលរបស់ខ្ញុំដែលបង្រៀនកូនឲ្យនិយាយពាក្យថោកទាបសូម្បីតែម្ដង  ង៉ែង អញ នៅមិនដែលឮចេញពីម៉ាក់ប៉ាសូម្បីតែម្ដង ហើយនាងខ្ញុំក៏មិនដែរនិយាយសោះឡើយ ពាក្យទាបថោកបំផុតរបស់ត្រកូលនាងខ្ញុំគឺពាក្យថា​ “ឯង” ចា និយាយពាក្យថាឯងត្រូវនៅសុំទោសចំពោះគ្រួសារផង ករុណាទុកនិយាយជាមួយអ្នកដែលមានសណ្ដានដូចអ្នកឯងទៅ ណែនាំដោយល្អ រៀនចូលវត្តខ្លះផងក្រែងបានចិត្តស្អាតស្អំ  #ជាតារាមិនមែនមកឲ្យជេរងាយៗទេ#ជាតារាមិនមែនជាសំរាមទេ#និយាយដោយមានស្មារតី#ជះមកជះទៅ*សូមមេត្តាលុបពាក្យអ្នកឯងវិញ ព្រោះមិនចង់ឲ្យចង្រៃដល់ភ្នែកអ្នកដទៃ”

ក្រោយពីនិងក៏មានអ្នកគាំទ្រ ចូលមកសម្ដែងការយល់ឃើញហើយចាត់ការតបទៅអ្នកដែលជេរវិញយ៉ាងចាស់ដៃ

អត្ថបទដោយ : នីត្តា