Margie និងស្វាមីត្រូវអ្នកគាំទ្រនាំគ្នាបង្អាប់ ក្រោយពីនាងផុសរូបមួយសន្លឹកនេះ! (មានរូបភាព)

កម្រិតនៃការផ្អែមល្ហែមគ្មានថយចុះសូម្បីតែបន្ទិចណាសោះ មានតែកើនឡើងរហូតហូរហារពេញសមុទ្រជាញឹកញ៉ាប់ សម្រាប់គូរស្វាមីភរិយា Margie ។

ជាក់ស្ដែង Margie និងស្វាមីក៏បានលួចគេចពីកូនតូចៗមកសម្រាកលំហែរបន្ថែមភាពផ្អែមល្ហែមកាន់តែច្រើនឡើង ដោយនាំគ្នាលេងទឹកក្នុងស្រះដែលមានបរិយាកាសជាប់មាត់សមុទ្រ ងាយស្រួលស្រូបខ្យល់អាកាសបរិសុទ្ធទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រៅពីបានឃើញរូបភាពស្វីតៗស្អាតៗហើយ នៅខាងស្វាមីរបស់នាងបានផុសរូបដ៏ស្រស់ស្អាតឲ្យហ្វេនៗបានឃើញផងដែរ វាជារូបភាពដែលអ្នកទាំងពីរអោបគ្នានៅក្នុងអាងហែលទឹកពោរពេញទៅដោយស្នាមញញឹមចំពោះគ្នាទៅវិញទៅមក ចំណែកឯខាងភរិយាដ៏ស្រស់ស្អាតវិញក៏មានភាពស៊ិចស៊ីមិនធម្មតានៅពេលដែលស្ថិតក្នុងឈុតហែលទឹក។

ចំពោះអ្នកគាំទ្រវិញឃើញបែបនេះហើយមិនទុកយូរឡើយក៏ហែរចូលទៅ comment បង្អាប់លេងថា “នេះទើបតែរៀបការហើយថ្មីថ្មោងមែនទេ”?

អត្ថបទដោយ : នីត្តា