Patt Napapa ក្រោយពីផុសរូបជាមួយបុរសម្នាក់នេះស្រាប់តែមានអ្នកសួរនាងថា ប្ដីថ្មីមែនទេ? តែតាមពិត….!(មានរូបភាព)

Patt Napapa យូរទើបបានផុសរូបជាមួយលោកប៉ាម្ដង ត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួនសួរថា “ប្ដីថ្មីមែនទេ” ពិតជាសួរគ្មានសីលធម៌មែនហើយ

មិនងាយនិងបានឃើញ Patt Napapa  ផុសរូបជាមួយលោកប៉ានោះទេយូរៗទើបមានម្ដង ហើយមុននេះនាងក៏បានចេញមកនិយាយពីជីវិតគ្រួសារអោយដឹងរឿងថា អ្នកម៉ាក់ដែលមើលថែរាល់ថ្ងៃនេះតាមពិតគឺជាលោកយាយ ហើយបងប្រុសដែលនាងហៅមក 20ឆ្នាំជាងនិងគឺជាលោកប៉ាបង្កើតនិងឯង ចំពោះរូបភាពដែលនាងផុសជាមួយលោកប៉ាក៏បានបកស្រាយរួចរាល់ហើយ

គ្រប់គ្នាក៏បានចូលមក comment សរសើរថាលោកប៉ាសង្ហារណាស់ ចឹងមិនចំឡែកចិត្តទេថាហេតុបានជា Patt Napapa មានមុខស្អាតកាត់ទៅរកអ្នកណា

ជាក់ស្ដែង Patt បានផុសរូបជាមួយលោកប៉ាព្រមទាំងភ្ជាប់ជាមួយ caption ថា “ស្រលាញ់#លោកប៉ាកំពូលសង្ហា” 

តែមានអ្នកលេងបណ្ដាញសង្គមម្នាក់ចូលមក comment ដោយសួរនូវសំនួរថា “ប្ដីថ្មីមែនទេ” តែអ្នកសួរមិនរួចខ្លួនទេព្រោះត្រូវអ្នកគាំទ្ររបស់នាងចាត់ការយ៉ាងចាស់ដៃ អាចនិយាយបានថាមិនចាំបាច់ដល់ដៃ Patt Napapa ទេ

អត្ថបទដោយ : នីត្តា