ក្មេងណាស់! Pat បង្ហោះរូបជាមួយឪពុកលើកនេះ មហាជនសឹងតែច្រឡំថាជាស្វាមីនាង!(មានរូបភាព)

ជាការពិតណាស់ កន្លងមកតារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa មិនសូវដែលបង្ហាញមុខសមាជិកគ្រួសារឲ្យគ្រប់គ្នាបានស្គាល់នោះទេ ខណៈកន្លងមកគ្រប់គ្នាបានដឹងថា អ្នកដែលចិញ្ចឹងបីបាច់ថែរក្សានាងរហូតដល់ធំដឹងក្ដីនេះ គឺជាលោកតាលោកយាយរបស់នាង ខណៈឪពុកម្ដាយមិនសូវបាននៅក្បែរនោះទេ។

យ៉ាងណាមិញថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល​ នៅពេលគ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពមួយសន្លឹកជាមួយនិងឪពុករបស់ខ្លួន និងអមដោយសារមួយឃ្លារថា «ស្រលាញ់ណាស់ លោកឪពុកដ៏ស្រស់សង្ហា»។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើររូបសម្រស់ឪពុកនាង ពិតជានៅក្មេងខ្លាំងណាស់ ខណៈឈរក្បែរកូនស្រីសឹងតែធ្វើឲ្យគ្រប់គ្នាច្រឡំថាជាស្វាមីរបស់កូនស្រីទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Pat និងឪពុករបស់ខ្លួន

អត្ថបទដោយ៖ស៊ីវលី