អូហូ! កាន់តែជិតសម្រាល Bitoey សម្ភារៈនិងរបស់របរជាច្រើនត្រៀមសម្រាប់កូន!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅរយៈពេលមិនយូរទៀតនោះទេ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bitoey នឹងដល់ថ្ងៃសម្រាលកូនដែលនៅក្នុងផ្ទៃរបស់ខ្លួនហើយ។

ក្នុងនោះផងដែរ ថ្ងៃសម្រាលកាន់តែខិតជិតមកដល់ តារាស្រីរូបនេះកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងសរសើរអ្នកម្ដាយរូបនេះ ព្រោះឃើញនាងបានរៀបចំតុបតែងបន្ទប់ និងសម្ភារៈប្រើប្រាស់ជាច្រើនត្រៀមសម្រាប់កូន មើលទៅពិតជាស្រស់ស្អាតនិងមានផាសុភាពខ្លាំងណាស់។

លើសពីនេះទៅទៀត តាមរយៈសកម្មភាពនេះ ក៏ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែអន្ទះសារចង់ឃើញមុខកូនរបស់តារាស្រីរូបនេះ ព្រោះឃើញកន្លែងគេងរបស់គេពិតជាស្រស់ខ្លាំងណាស់ តើវាសក្ដិសមគ្នាដែរឬទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី