អីយ៉ា! បែកធ្លាយរូបភាពមួយសន្លឹកបង្ហាញសង្សារថ្មី Taew នៅក្បែរមើលថែនាង គ្រប់ជំហ៊ាន!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Nattaphon និងសង្សារថ្មីរបស់នាងលោក Pranai Phornprapha បើកបង្ហាញទំនាក់ទំនងជាមួយគ្នាមក ហ្វេនៗជាច្រើនពិតជារំភើបចិត្តខ្លាំងណាស់ ព្រោះតែឃើញទង្វើលោក Pranai ធ្វើដាក់ Taew មិនអនជាងសង្សារចាស់របស់នាងនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត នៅពេលគ្រប់គ្នាបានឃើញរូបភាពមួយសន្លឹករបស់តារាស្រីរូបនេះ និងគូស្នេហ៍កំពុងតែនៅជាមួយគ្នា ធ្វើឲ្យហ្វេនៗកាន់តែគិតថាអ្នកទាំងពីរពេលនេះកាន់តែស្និតស្នាលខ្លាំងឡើងៗ ហើយតែងតែទៅណាទៅណីជាមួយគ្នាទៀត។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលគូស្នេហ៍ថ្មីតារាស្រីរូបនេះនៅក្បែរនាង ព្រោះកន្លងមកលោកតែងតែនៅក្បែរនាង ពិសេសខណៈពេល Taew កំពុងជួបទុក្ខឪពុកទទួលមរណៈភាព លោកក៏នៅក្បែរផ្ដល់កម្លាំងចិត្តឲ្យនាងគ្រប់ពេលដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី