ទំនង​ល្អ​មើល! ​រឿង​ភាគ​ថ្មី​របស់ ​​Alek ​និង ​Mint ​ចេញ​វីដេអូ​ចម្រៀង​ហើយ​ (មានវីដេអូ)

រឿងភាគថៃថ្មី ត្រៀមនឹងចាក់ផ្សាយនៅសប្តាហ៍ក្រោយ ដែលជាសមិទ្ធផលថ្មីរវាងតារាសម្ដែងប្រុស Alek Teeradetch និងនាង Mint Chalida សម្រាប់ពាក់កណ្តាលឆ្នាំ ២០២០នេះ។

បន្ទាប់ពីថតចប់ជាងមួយឆ្នាំ រឿង «My Precious Bad Luck» ជាប្រភេទសាច់រឿង ស្នេហារ៉ូមែនទិក លាយឡំនឹងការខកចិត្ត ​ខក​បំណង ​និង​ឈុត​ឆាក​កំប្លែងៗ​ជា​ច្រើន ​ដែល​នឹងធ្វើឱ្យអ្នកទស្សនា​ជក់ចិត្តទៅតាម​ឈុត​ឆាកសាច់រឿងនីមួយៗ។

យ៉ាងណាមិញ មុនចូលដល់ថ្ងៃទី ២៨ ដែលជាថ្ងៃកំណត់ចាក់ផ្សាយរឿង «My Precious Bad Luck» លើប៉ុស្តិ៍ទូរទស្សន៍លេខ ៣​ថៃ ​​វីដេ​អូ​បទ​ចម្រៀង​សម្រាប់​ចាក់​អម​​នៅ​ក្នុង​រឿង​ភា​គ​​ថ្មីនោះ ទើបនឹងចេញក្តៅៗ មានទាំងវីដេអូល្អមើល ចម្រៀង​ក៏ពីរោះ​ថែម​ទៀត។ ​សូម​បញ្ជាក់​ផង​ដែរ​ថា ​ចម្រៀងមួយបទនោះ ជាការបកស្រាយពីតារាចម្រៀងស្រីថៃនាង Zom Marie

ឥឡូវ! មកទស្សនាវីដេអូចម្រៀងខាងក្រោមទាំងអស់គ្នា ថាមានរូបភាពល្អមើល និងពីរោះកម្រិតណា៖