មាត់តូចមិនស្រលាញ់! តារាស្រីទាំងនេះ ប្រាប់ត្រង់ថាធ្លាប់ ចាក់បបូរមាត់ឲ្យរីកធំ!!

ដោយសារតែចង់ផ្លាស់ប្តូរមុខមាត់ឲ្យមានភាពស្រស់ស្អាត ទើបនារីៗភាគច្រើនបានធ្វើការវះកាត់កែសម្ផស្ស ហើយកន្លែងសំខាន់ៗដែលធ្វើឲ្យមានភាពទាក់ទាញនោះគឺ មាត់ត្រូវតែធំ មុខត្រូវតែមានរាងពងក្រពើជាដើម។​ មិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាប៉ុន្មានដួង ដែលធ្វើការកែសម្ផស្ស ដើម្បីឲ្យមានមុខមាត់ស្រស់ស្អាត និងទាក់ទាញផងដែរ។

យ៉ាងណាមិញ ពួកគេក៏បានជ្រើសរើសនូវការចាក់បបូរមាត់ ដែលចាត់ទុកជាវិធីសាស្រ្តមួយដែលពេញនិយមទាំងនារីថៃនិងបរទេស។ វាជាជម្រើសយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាងការវះកាត់ ដោយមិនចាំបាច់រក្សាការព្យាបាលនោះទេ​។

ម្យ៉ាងវិញទៀត វាបានជួយបិទបាំងភាពទន់ខ្សោយ និងបង្កើតភាពខ្លាំង និងទំនុកចិត្តដល់ស្ត្រី ជាពិសេសក្នុងនាមជាតារាសម្តែង មុខមាត់គឺមានភាពសំខាន់ជាទីបំផុត រួមទាំងការតុបតែងមុខដែលចេញមកតាមការចង់បានពីអ្នកគាំទ្រ ដូច្នេះក៏មានតារាស្រីដ៏ល្បី ៣ រូប ដែលបានលាតត្រដាង សារភាពថា ពួកគេបានធ្វើការចាក់បបូរមាត់ផងដែរ ៕

ចង់ដឹងថាតើពួកគេជានរណាខ្លះ? សូមទស្សនារូបភាពខាងក្រោម៖

១. Taew Natapohn

២. Bitoey

៣. Waii