អីយ៉ា! ក្រោយរៀបការបាន២ឆ្នាំ ប្រពន្ធ នាយចយ ក៏ពោលពាក្យបែបនេះ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាកំប្លែងល្បីឈ្មោះ នាយចយ និងភរិយា ទទួលបានចំណងដៃកូនម្នាក់ដ៏គួរឲ្យស្រលាញ់ ជីវិតគ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនស្ញប់ស្ញែងខ្លាំងណាស់។

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះអ្នកទាំងពីរបានរៀបការកសាងគ្រួសារអស់រយៈពេល២ឆ្នាំហើយ ហើយបើនិយាយពីទំនាក់ទំនងអ្នកទាំងពីរក៏រិតតែស្និតរមួត ហើយកន្លងមកអ្នកទាំងពីរក៏តែងតែបង្ហាញភាពផ្អែមល្ហែម ឲ្យមហាជនឃើញក្នុងបណ្ដាញសង្គម ធ្វើឲ្យគ្រប់គ្នាច្រណែនថែមទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ភរិយា នាយចយ ក៏បានបង្ហោះរូបភាពជុំគ្រួសារ និងអមជាមួយសារយ៉ាងមានអត្ថន័យទៀតថា «មិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់ ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាតអាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់ទាំងនៅមុខ និងក្រោយខ្នងក៏គ្រប់គ្រាន់»។

តាមរយៈសាររបស់ភរិយានាយចយ បង្ហាញថា ភរិយាលោកស្រលាញ់លោក មិនមែនដោយសារតែឋានៈ ឬក៏លុយកាក់នោះទេ តែអ្នកនាងស្រលាញ់លោកគឺជាលោក៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី