អូហូ! ធ្លាប់តែឃើញ យូរី លេងខ្លួនសុិចសុី ដល់លេងឈុតប្រពៃណីម្ដងសម្រស់លេចធ្លោរណាស់!(មានរូបភាព)

ជាការពិតណាស់កញ្ញា យូរី មិនត្រឹមតែជាតារាចម្រៀងស្រីម្នាក់ដែលមានប្រជាប្រិយភាពនោះទេ ហើយនាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត ពិសេសនោះគឺពេលដែលនាងតែងខ្លួនសុិចសុីម្ដងៗ ពិតជាទាក់ទាញខ្លាំងណាស់។

ដោយឡែកគ្រប់គ្នាប្រហែលជាឧស្សាហ៍ឃើញតារាស្រីរូបនេះ តុបតែងខ្លួនបែបសុិចសុី ស្រាប់តែពេលនេះនាងបានផ្លាស់ប្ដូរស្ទាយ៍ ដោយលេងខ្លួនជាមួយនិងឈុតសម្លៀកបំពាក់បែបប្រពៃណី មើលទៅពិតជាស្រស់ស្អាត និងលេចធ្លោរមិនធម្មតានោះទេ នរណាឃើញក៏ពោលពាក្យសរសើរគ្រប់ៗគ្នាដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈឈុតប្រពៃណីលើកនេះ ហ្វេនៗជាច្រើនថែមទាំងបញ្ចេញមតិថាលង់ស្រលាញ់នាងគ្រប់ៗគ្នាទៀតផង ព្រោះថាមើលទៅពិតជាស្រស់ស្អាតនិងប្លែកភ្នែកខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី