មិនចាំបាត់ទៅក្រៅ! រូបភាពមួយសន្លឹករបស់ Janie និងគ្រួសារ មើលទៅពិតជាមានក្ដីសុខណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Janie ទទួលបានសមាជិកកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់មក ជីវិតគ្រួសារនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនច្រណែនខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ឲ្យមហាជននិងហ្វេនៗជាច្រើនបានឃើញ ថានាងពិតជាមានសុភមង្គល និងទទួលបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមីមិនចាញ់តារាដទៃនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនបាននាំគ្នាចាប់អារម្មណ៍លើរូបភាពមួយសន្លឹករបស់នាង ថតជុំគ្រួសារ ខណៈ Janie និងស្វាមី បានថើបកូនស្រីម្នាក់ម្ខាងមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់ គ្រាន់តែហ្វេនៗឃើញហើយនរណាក៏ពោលពាក្យសរសើរថាគ្រួសារមួយនេះមានសុភមង្គលដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី