ឃើញ​ស្រលាញ់​គ្នា​ស្អិត​ល្មួត​យ៉ាង​នេះ! ​ដឹង​អត់​គូ​ស្នេហ៍​តារា​ថៃ​៥​គូ​នេះ​ស្រលាញ់​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ?​

គូស្នេហ៍តារាថៃល្បីៗចំនួន៥គូ អ្នកគាំទ្រសុទ្ធតែបានស្គាល់ហើយ ព្រោះពួកគេតែងបង្ហាញពីភាពយកចិត្តទុកដាក់ ផ្អែម​ល្ហែម​ចំពោះ​គ្នា​ជា​ញឹកញាប់មិនថាផ្ទាល់ ឬតាមរយៈបណ្ដាញសង្គម។ មិនថាធ្វើការ ឬដើរលេងកំសាន្តជាមួយគ្នា សកម្មភាពស្វ៊ីត​ស្អិត​រមួត​របស់​ពួក​គេ ​ក៏តែងធ្វើឲ្យប្រិយមិត្តជាច្រើនពេញចិត្តយ៉ាងខ្លាំង។ តាមដានចូលចិត្ត គូស្នេហ៍តារាទាំង៥គូនេះយូរហើយ ចុះមានដឹងឬអត់ ថាពួកគេទាក់ទងស្រលាញ់គ្នាបានប៉ុន្មានឆ្នាំហើយ? បើចង់ដឹង សូមទស្សនាដូចខាងក្រោម៖

១. Anne Thongprasom និង A Tinnabhan 

តាំងពីទាក់ទងគ្នាដំបូងមកដល់ពេលនេះ តារាស្រីជើងចាស់នាង Anne និងគូស្នេហ៍បានមានទំនាក់ទំនង​ជាមួយគ្នាអស់រយៈ​ពេល​១​៧​​ឆ្នាំ​មក​ហើយ​។​

After Footer (Active) - damrei Mr1 Zone2

២. Weir Sukollawat និង Bella Ranee

គូស្នេហ៍ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗស្ទើរគ្រប់ស្រទាប់វ័យ លោក Weir និងកញ្ញា Bella បានមាន​ទំនាក់​ទំនង​ជាមួយ​គ្នាអស់រយៈពេល៨ឆ្នាំហើយ។ មកដល់ពេលនេះស្នេហាអ្នកទាំងពីរក៏កាន់តែរឹងមាំលើសដើមទៅទៀត។

៣. Dan Worrawech និង Pattie Ungsumalynn

ទំនាក់ទំនងស្នេហារវាង Dan និង Pattie មកដល់ពេលនេះ គឺមានរយៈពេល១០ឆ្នាំហើយ។

៤. Mint Chalida និង Pupaa Taechanarong 

សម្រាប់គូ Mint និង Pupaa បើទោះបីជាមិនប្រាប់ ក៏ប្រិយមិត្តប្រហែលជាដឹងច្បាស់ ថាមកដល់ពេលនេះ​ស្នេហាពួកគេមានរយៈ​ពេល​៨ឆ្នាំហើយ។

៥. Mark Prin និង Kimberley

Mark និង Kim ស្រលាញ់គ្នាបាន៧ឆ្នាំមកហើយ។ ស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតពេល​នេះ​​ត្រូវ​បានអ្នកគាំទ្រជាច្រើននាំគ្នារអ៊ូ ចង់ឃើញអាយដលដឹកដៃគ្នាចូលរោងការឆាប់ៗ៕