តារាសម្តែង ឌី សូនីតា បញ្ចេញវិឌីអូប្រូម៉ូតវប្បធម៌ប្រពៃណីខ្មែរនៅប្រាសាទអង្គរយ៉ាងស្រស់ស្អាត

តារាសម្តែង ឌី សូនីតា បានបញ្ចេញវិឌីអូប្រូម៉ូតវប្បធម៌ប្រពៃណីខ្មែរនិងប្រាសាទអង្គរ ដែលនាងខំសន្សំគំនិតអស់ពេលមួយឆ្នាំក្នុងផលិតចេញធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម។

វិឌីអូនេះ ត្រូវបានមើលឃើញថា បង្ហាញពីសម្លៀកបំពាក់ប្រពៃណីខ្មែរ និង សម័យបុរាណ របស់ខ្មែរយើង ហើយជាពិសេសវិឌីអូនេះ បានធ្វើការបង្ហាញពីតំបន់ទេសចរណ៍អរិយធម៌យើងខ្មែរគឺ ប្រាសាទអង្គរ ដែលមិនអាចកាត់ថ្លៃ។

After Footer (Active) - damrei Mr1 Zone2

កញ្ញា ឌី សូនីតា បានប្រាប់ថា “មើលបណ្តើររំភើបបណ្តើ ឡើងស្រក់ទឹកភ្នែកទាំងញញឹម យើងកាន់តែផ្តោតមើលវីដេអូមួយនេះ គឺកាន់តែមានអារម្មណ៏ពិសេស។ វីដេអូនេះខ្ញុំបានថតទុកមកជិត១ឆ្នាំហើយ តាំងពីសំអាងការឌីសូនិត្តាមិនទាន់ចេញជារូបរាង។ វាពិតជាចំណាយថវិកាអស់ច្រើនក្នុងវីដេអូមួយនេះតែវានៅតែតិចជាងក្តីស្រលាញ់របស់ខ្ញុំដែលមាន។
ហេតុតែជាក្តីស្រមៃ ជាគំនិត ជាក្តីស្រលាញ់ ទាំងកាយ ទាំងអារម្មណ៍ ទាំងបេះដូង ទាំងវិញ្ញាណ វាបានជំរុញអោយខ្ញុំមកដល់ចំណុចមួយនេះ។ ជាពិសេសវាក៏បានបន្សល់ទុកនៅវីដេអូដ៏ល្អឥតខ្ចោះបែបនេះក្នុងជីវិតខ្ញុំ”។

តារាស្រីរូបនេះបាននិយាយថា “អនុស្សាវរីយ៍ជាច្រើនពីក្រោយវីដេអូមួយនេះ រយះពេលមានតែ៣ថ្ងៃ ពួកយើងរត់ជាន់ជើងគ្នា ព្រោះតែទីតាំងខ្លះថតបាន ខ្លះទៀតថតមិនបាន ដូច្នេះត្រូវផ្លាស់ប្តូរភ្លាមៗតែគ្រប់គ្នានៅតែមានស្នាមញញឹមអោយគ្នា មិនហត់ មិនធុញ មិនរារែក មិនត្អួញត្អែ ហើយរឹតតែមានកម្លាំងចិត្តពេលជិតបញ្ចប់ឈុតទាំងអស់ក្នុងវីដេអូ”។

កញ្ញា ឌី សូនីតា បានបញ្ជាក់ថា ការផលិតផលខ្សែរវិឌីអូប្រូម៉ូតវប្បធម៌ ប្រពៃណខ្មែរ និង ប្រាសាទអង្គរនោះ បានដាក់បង្ហោះចំពេលថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ស្នាដៃនេះ ជាទឹកចិត្ត លុយកាក របស់នាងដែលខិតខំសន្សំរយៈពេលមួយឆ្នាំទើបអាចសម្រេចចេញមកបាន ហើយវិឌីអូនេះ ក៏ផលិតដើម្បី “សំអាងការ ឌី សូនីត្តា ” របស់នាងក្នុងផ្សព្វផ្សាយ។

ទស្សនាវិឌីអូ៖

សូមបញ្ជាក់ថា កញ្ញា ឌី សូនីតា បានបោះទុនបើកសេវាកម្មបំរើសំអាងការមង្គលការ មានទីតាំងនៅផ្ទះល្វែងជួរមុខបុរីភ្នំពេញថ្មី តាមបណ្តោយផ្លូវជាសុផារ៉ា ទើបតែបានប៉ុន្មានខែមុននោះ។ ទាំំងមហាជននិងអ្នកគាំទ្រ នាំគ្នាសរសើរចំពោះសមត្ថភាពរបស់នាង ដែលបោះទុនរកស៊ីអស់រាប់សិបម៉ឺនដុល្លារលើវិស័យនេះ ៕