នរណាថាមានគ្រួសារពិបាក! មើល Margie ទៅ ប្ដី១កូន២នាំគ្នាដើរលេងយ៉ាងមានក្ដីសុខឆ្លៀតស្វ៊ីតបានទៀត
ក្រោយមានស្វាមី និងកូនភ្លោះ ២នាក់ តួឯកថៃអ្នកនាង Margie rasri ហាក់បានឃ្លាតឆ្ងាយពីសិល្បៈមិនសូវចេញមុខ នៅក្នុងរឿងភាគញឹកញាប់ដូចមុនឡើយ។ នេះប្រហែលជានាងចង់មានពេលវេលាជាមួយគ្រួសារ ពិសេសមើលថែកូនភ្លោះទាំង ២របស់នាងឲ្យបានល្អ ព្រោះថាពួកគេក៏នៅតូចៗនៅឡើយ។
ងាកមកមើល ជីវិតគ្រួសាររបស់ Margie និងស្វាមីលោក pokmindset វិញ កាន់តែមានកូន ២នាក់មកទៀត ពួកគេកាន់តែផ្អែមល្ហែមខ្លាំងមិនចាញ់ពេលមុនឡើយ។ ពេលធូរស្បើយពីការងារ គេតែងនាំគ្នាដើរលេងលំហែកាយស្ទើរគ្រប់កន្លែង ហើយថ្មីៗនេះអ្នកទាំងពីរបានស្ពាយកូនម្នាក់មួយ ទៅលំហែអារម្មណ៍នៅសមុទ្រម្ដង បង្ហាញពីសុភមង្គលឲ្យហ្វេនបានឃើញច្រើន ស្ទើរមិនបាច់និយាយ។
គ្រួសារតូចមួយនេះ បាននាំគ្នាងូតទឹកលេងកំសាន្តសើចសប្បាយព្រមគ្នាទាំងឪពុកម្ដាយកូន ហើយទោះបីមានកូន ២នាក់ជាភារៈពិតមែន តែ Margie និងស្វាមីក៏នៅតែឆ្លៀតមានពេលស្វ៊ីតជាមួយគ្នាយ៉ាងរ៉ូមែនទិចបានទៀត មិនចាញ់ពេលនៅកម្លោះក្រមុំឡើយ៕