ដូចដែលគ្រប់គ្នាធ្លាប់បានដឹងមកហើយ សម្រាប់អតីតតារាសម្ដែងស្រី នាង Nat Evitra ដែលពេលនេះនាង បានក្លាយជាអ្នកម្ដាយមួយរូប បន្ទាប់ពីបានផ្ដល់កំណើតកូនប្រុសដំបូងរបស់នាង កាលពីអំឡុងខែសីហាកន្លងទៅ។ អាចនិយាយបានថា កូនប្រុសរបស់នាង នាពេលបច្ចុប្បន្ននេះ គឺគួរឱ្យស្រលាញ់និងមានភាពគួរឲ្យក្នាញ់ណាស់ ដែលបានធ្វើឱ្យលោកប៉ា Bom Thammarat Nongphong ដែលជាស្វាមីរបស់ Nat Evitra មានចិត្តស្រលាញ់យ៉ាងខ្លាំង។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ Nat Evitra បានបង្ហាញរូបភាពផ្ទះដ៏ធំស្កឹមស្កៃថ្មី ដែលស្វាមីរបស់នាង បានទិញជាកាដូដ៏ភ្ញាក់ផ្អើលដើម្បីស្វាគមន៍ ដល់កូនប្រុសរបស់ខ្លួន។
អាចនិយាយបានថា ផ្ទះថ្មីមួយនេះ គឺមានទំហំធំទូលាយ និងមានភាពប្រណីតលេចធ្លោ ដោយមានការតុបតែងយ៉ាងទាក់ទាញទាំងខាងក្នុងនិងខាងក្រៅ ដូចជា រចនាដោយគ្រឿងសង្ហារឹមប្រណិតៗ មានសួនច្បារធំទូលាយ ដែលតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងផ្កាអ័រគីដេផ្សេងៗ៕
សូមទស្សនារូបភាពខាងក្រោម៖