តារាហ្វេសប៊ុក ម៉ែរួយ ពិតជាមនុស្សល្អមែនធ្វើឱ្យក្មេងៗក្នុងភូមិបាក់រនាស់មានក្តីសង្ឃឹម

“ម៉ែរួយ” ដែលអ្នកទាំងអស់គ្នាស្គាល់ហេីយថា ជាគ្រូបង្រៀន និង ជាអ្នកពង្រឹងផ្លូវចិត្តដ៏ល្បីល្បាញមួយរូបតាមបណ្តាញសង្គម Facebook និង ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយនៅប្រទេសកម្ពុជា ដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារា និងមានចិត្តបុណ្យនោះ តែងតែជួយដល់កិច្ចការសង្គម សប្បុរសធម៌តាមរយៈការជួយដល់ជនក្រីក្រ កុមាកំព្រារ មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា និងការជួយតាមរយៈបណ្តាញសង្គមផ្សេងៗទៀតជាច្រើន ។

កាលពីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០ នេះកញ្ញាម៉ែរ៉ួយ បានរៀបចំពិធីដាំដើមឈើ និងចែកសំភារៈសិក្សាដល់សិស្សានុសិស្សប្រមាណជា១០០នាក់ ក្នុងសាលាបឋមសិក្សាសាមគ្គី ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅក្នុងនោះសេដ្ឋីចិត្តបុណ្យម៉ែរ៉ួយបានឧបត្ថម្ភជាថវិកាដល់សិស្សានុសិស្សទាំងអស់ ព្រមទាំងលោកគ្រូ អ្នកគ្រូចំនួន១៨នាក់ ហើយបានសាងសង់ផ្លូវក្រាលបេតុងដែលចំណយថវិកាសរុប១៥០០ដុល្លារ ចាក់ដីលុបស្រះចំនួន២០០ឡានអស់ថវិកា២ពាន់ដុល្លារ បូករួមទាំងការដាំដើមឈើក្នុងសាលារៀនទាំងមូល និងការចំណាយក្នុងកម្មវិធីទាំងស្រុងផងដែរ ។

សូមបញ្ជាក់ថាពីពេលថ្មីៗកន្លងទៅនេះក្រៅពីការចូលរួមជាមួយកាកបាទក្រហមកម្ពុជា អ្នកនាងក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការពារជំងឺកូវីដ១៩ ក្រោយមកទៀតមិនយូរប៉ុន្មានតារាហ្វេសប៊ុករូបនេះបានឧបត្ថម្ភថវិកាបន្ថែមទៀតជាច្រើនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ព្រមទាំងការចូលរួមចំណែកជួយដល់ កងកម្លាំងការពារសន្តិសុខជូនប្រជាជន កងរាជអាវុធហត្ថខេត្តកំពង់ធំ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីម៉េម៉ាយ ការកសាងសមិទ្ធិផលព្រះពុទ្ធសាសនា និងការជួយផ្សេងៗទៀតតាមរយៈព្រះសង្ឃផងដែរ ៕