ឌី លីកា បង្ហាញខ្លួនក្នុងឈុតកូនកូនក្រមុំពិតស្រស់ស្អាតធ្វើឱ្យប្រុសៗបាក់ស្រឹបៗតែម្តង

ស្រអែមស្រស់គន់មិនណាយឡើយពេលកញ្ញា ឌី លីកា បានបង្ហាញខ្លួនក្នុងឈុតកូនក្រមុំខ្មែរលើកនេះពិតជាស្រស់ស្អាតប្លែកខុសពីធម្មតារហូតដល់ថ្នាក់ធ្វើឱ្យប្រុសៗនាំគ្នាដេកស្រម៉ៃប៉ងចង់សុំតារាស្រីរូបនេះធ្វើជាភរិយា។

កញ្ញា ឌី លីកា តារាបង្ហាញម៉ូតមានប្រជាប្រិយភាពបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ស្ទើរតែមើលមិនស្គាល់ថាជានាងទៅហើយ នៅពេលនាងបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជានារីខ្មែរពិតៗ ក្នុងឈុតកូនក្រមុំប្រពៃណីជាតិយើង ។

Miss Grand Cambodia 2018 ឌី លីកា បានបង្ហាញខ្លួនយ៉ាងទន់ភ្លន់ និងស្រអែមស្រស់ ក្នុងឈុតមង្គលការប្រពៃណីខ្មែរ ដោយទទួលការសរសើរពីអ្នកគាំទ្រ និង ជាពិសេសប្រុសៗដែលពេញចិត្តនឹងនាងខ្លាំងពេលឃើញនាងខុសប្លែកពីទម្រង់រាល់ថ្ងៃឬទម្រស់សិចស៊ីទាន់សម័យ។

គ្រាន់តែបង្ហាញខ្លួនជាកូនក្រមុំលើកនេះសោះ ឌី លីកា ទទួលការសរសើរថា នាងពិតជាស្រស់ស្អាតសាកសមជានារីខ្មែរប្រកបដោយសេចក្តីថ្លៃថ្នូរ ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយប្រសិនបើបុរសណាបានជាគូនឹងនាងនោះ មិនដឹងថាមានសំណាងប៉ុណ្ណានោះទេ ដែលបានស្រីស្អាតអីស្អាតយ៉ាងនេះ។

សូមទស្សនារូបកញ្ញា ឌី លីកា ក្នុងឈុតមង្គលការ៖

សូមបញ្ជាក់ថា ការរៀបចំខ្លួនជាកូនកូនក្រមុំនៃពិធីមង្គលការប្រពៃណីខ្មែរសម្រាប់ ឌី លីកា បានធ្វើឡើងដោយសំអាងការ “ស្លាបពេជ្រ” ដើម្បីផ្សព្វផ្សាយវប្បធម៌និងលើកស្ទួយអរិយធម៌ខ្មែរ ហើយជាពិសេសនោះការតុងតែងខ្លួននិងមុខមាត់នេះផងដែ រជាស្នាដៃពីអ្នកជំនាញតែម្តងគឺលោក សីហា អ៊ឹមម៊េក (Seyha Aum Make)។

សូមរំលឹកផងដែរថា ស្រីស្អាត ឌី លីកា ជាអតីតបេក្ខភាពតំណាងកម្ពុជា ក្នុងការប្រកួត ក្នុងកម្មវិធី “Miss Grand International 2018” ទោះបីជាមិនទទួលបាននូវជ័យលាភីលេខរៀងណាមួយក៏ដោយ ប៉ុន្តែនាងបែរជាទទួលបានត្រឹមពាន “Miss Grand Pegeant Choice Award 2018” ធ្វើឱ្យទស្សនិកជននិងមហាជនកោតសរសើរចំពោះសមត្ថភាពរបស់ស្រីស្អាតរូបនេះផងដែរ៕