Mew nittha និងស្វាមីសង្ស័យតែចង់បានក្មេងៗហើយមើលទៅបានជាមកចាប់កូនគេកូនឯងថតធ្វើដូចជា….! (មានរូបភាព)

ឆ្លៀតឪកាសទំនេរទើប Mew nittha សុំបណ្ដើរស្វាមីហៃសូរបស់ខ្លួនទៅលេងផ្ទះមិត្តស្និតស្នាល  Margie ម្ដង

ក្រៅពីបានទៅអង្គុយលេងជជែកគ្នាតាមភាសាមិត្តស្និតស្នាលហើយ Mew នៅបានជួបជាមួយក្មួយៗភ្លោះទាំងពីរគឺ Mika-Miya ដែលបានចេញមកទទួលនិងប្រលែងលេងជាមួយដូចជាគ្រួសារតែមួយ ហើយនាងក៏មិនភ្លេចក្នុងការផុសរូបទុកជាអនុស្សាវរីយ៍ដោយមានទាំង caption ថា

“តើមួយណាក្បាលខូចបំផុត???? @saint_tk #HappyMew ភាគថ្មីបានមកដល់ហើយ មើលហើយជួយប្រាប់ផងណាចា”

នៅពេលអ្នកគាំទ្របានឃើញហើយទើបនាំគ្នាចូលមកចុច like ភ្លាមៗ ជាពិសេសពេលមើលហើយទ្រាំមិនញញឹមមិនបានទេព្រោះពេលមើលទៅដូចជាគ្រួសារតែមួយយ៉ាងម៉េចទេ មួយវិញទៀតធ្វើឲ្យអ្នកគ្រប់គ្នាកាន់តែចង់ឃើញអ្នកទាំងពីរមានក្មេងៗឆាប់ផងដែរ។

អត្ថបទដោយ : នីត្តា