Janie ត្រូវបានមិត្តភក័្ដក្នុងក្រុមស្រីស្អាតដូចគ្នាបង្អាប់ក្រោយពីនាងបានផុស caption មួយថា……! (មានវីឌីអូ)

មានការស្ងាត់ស្ងៀមបាត់យូរក្នុងការដែលជួបជុំគ្នាសម្រាប់ក្រុមស្រីស្អាត Woonsen, Janie, Nana, Alicha, Janesuda តែមិត្តភាពក្នុងក្រុមឲ្យតែមកជួបគ្នាពេលណាដឹងតែមានការនិយាយដុតគ្នាពេលនិង ពេលថ្មីៗនេះក៏មានឪកាសបានជុំគ្នាម្ដងទៀតដើម្បីធ្វើជប់លៀងថ្ងៃខួបកំណើតរបស់អ្នកមា៉ក់កូនពីរគឺ Janesuda

ដោយមិត្តភក័្ដទាំងអស់សុទ្ធតែផុសរូបភាពយ៉ាងកក់ក្ដៅនៅក្នុងបណ្ដាញសង្គម ហើយចែ Janesuda ម្ចាស់ខួបក៏បានផុសវីឌីអូនៅលើ Instagram ក្នុងសកម្មភាពមិត្តៗទាំងអស់លើកនំខេកមកឲ្យ ព្រមជាមួយភ្លេងរីករាយថ្ងៃកំណើត នេះជាវីឌីអូដែលកម្រព្រោះថាយូរៗទើបបានឃើញម្ដង

ចំណែកអ្នកម៉ាក់ភ្លើងក្រហមយ៉ាង Janie យូរៗទើបបានចេញមករកមិត្តភក័្ដម្ដង ព្រោះតែជាប់ដៃមើលកូននៅផ្ទះ ក្រៅពីបានចេញមកហើយនៅផុសរូបជូនពរថ្ងៃកំណើតមហាមិត្តទៀតថា

“រីករាយថ្ងៃកំណើតណាមិត្តសម្លាញ់ សូមឲ្យមានក្ដីសុខច្រើនៗ @janesuda ស្រលាញ់ៗៗៗ”  រហូតធ្វើឲ្យម្ចាស់ខួបអត់មិនដុតមិនបានទើបចូលទៅ comment បង្អាប់នាងថា “ចូលរួមត្រេកអរផង ដែលចេញពីល្អាងរួច”

អត្ថបទដោយ : នីត្តា