តោះមកមើលតារាស្រីកូនកាត់ទាំង 14 ដែលកំពុងតែមានប្រជាប្រិយភាពនិងល្បីខ្លាំងសម្រាប់ប្រទេសថៃ!! (មានរូបភាព)

តារាកូនកាត់ដែលចាត់ទុកថាកំពុងតែពេញនិយមនៅក្នុងប្រទេសថៃតាំងតែពីចូលក្នុងវិស័យសិល្បៈដំបូងរហូតមកដល់បច្ចុប្បន្ន ជាពិសេសតារាស្រីដែលបានឈានមកនៅលំដាប់ជួរមុខ ព្រោះតែមានមុខមាត់ស្អាតសមសួន និងរូបរាងដ៏មានមន្ដស្នេហ៍ទោះជាមើលយ៉ាងម៉េចក៏នៅតែឥតខ្ចោះ

1​-​ Ann Thongprasom

ជាតារាសម្ដែងផងជាអ្នកដឹកនាំសម្ដែងរឿងផង ជាកូនកាត់ថៃ-អង់គ្លេស ដោយលោកប៉ាជាជនជាតិអង់គ្លេសហើយអ្នកម៉ាក់ជាជនជាតិថៃ មួយវិញទៀតក៏មានខ្សែស្រឡាយជនជាតិឡាវផងដែរទើបភាពស្រស់ស្អាតរបស់នាងមើលទៅមិនដូចអ្នកណា មានគ្រប់រសជាតិតែម្ដង

2- Chompoo Araya

អ្នកសម្ដែងឈ្មោះល្បីកូនកាត់ថៃ-អងគ្លេស ដោយលោកប៉ាជាជនជាតិអងគ្លេសហើយអ្នកម៉ាក់ជាជនជាតិថៃ ក៏មានខ្សែស្រឡាយជាជនជាតិឡាវផងដែរ

3- Yaya Urassaya

តារាស្រីមុខស្អាត កូនកាត់ថៃ-ន័រវែស ដោយលោកប៉ាជាជនជាតិន័រវែស ចំណែកអ្នកមា៉ក់ជាជនជាតិថៃ អាចនិយាយបានថាបានភាពគួឲ្យស្រលាញ់ស្រស់ស្រាយមកផ្សំជាមួយនិងភាពស្រស់ស្អាតបែបថៃៗទើបធ្វើឲ្យនាងអាចគ្រងឈ្មោះជាស្រីស្អាតបំផុតនៅក្នុងលោកបានជាច្រើនឆ្នាំ

4- Kimberley

អាចនិយាយបានថាមានមុខស្អាតគ្រប់អង្សា សម្រាប់តារាសម្ដែងស្រីកូនកាត់ថៃ-អាឡឺម៉ង់ម្នាក់នេះ ព្រោះតែលោកប៉ាជាកូនកាត់ជនជាតិអាឡឺម៉ង់-អេស្ប៉ាញ ដំបូងៗដែលចូលក្នុងវិស័យសិល្បៈនាងមើលទៅដូចជាស្រីបារាំង តែពេលនេះចង់ប្រាប់ថាស្បែកស្អាតចង្កេះតូចស៊ិចស៊ីខ្លាំងណាស់

5- Mai Davika

តារាស្រីស្អាត កូនកាត់ថៃ-បែលហ្ស៊ិកមានមុខដូចស្រីបារាំងពីលោកប៉ាជនជាតិបែលហ្ស៊ិក មកផ្សំភាពស្រស់ស្អាតសក់ខ្មៅបានពីអ្នកម៉ាកជនជាតិថៃ រហូតធ្វើឲ្យអ្នកណាៗក៏ចាប់ភ្នែកតាមមើលដែរ

6- Bella Ranee

ជាតារាស្រីដែលមានទេពកោសល្យក្នុងការសម្ដែងមកជាច្រើនរឿងហើយ នាងជាកូនកាត់ថៃ-អងគ្លេសដោយលោប៉ាជាជនជាតិអងគ្លេស ចំណែកអ្នកម៉ាក់ជាជនជាតិថៃ

7- Margie

តារាស្រីជើងស្អាត កូនកាត់ថៃ-អេស្ប៉ាញ បានភាពស្រស់ស្អាតពីអ្នកម៉ាក់អតិតជាតារាម៉ូដែលនិងបានស្បែកសពីលោកប៉ាជនជាតិអេស្ប៉ាញ ទើបធ្វើឲ្យនាងស្រស់ស្អាតនិងមានស្ទាយជារបស់ខ្លួនឯងជាពិសេសជាអ្នកម៉ាក់កូនភ្លោះទៀត

8- Sririta Jensen

តារាសម្ដែងស្រីដូចព្រះនាងម្ចាស់យ៉ាងSririta កូនកាត់ថៃ-ដាណឺម៉ាក តែកើតនៅប្រទេសឥណ្ឌូនេស៊ីដោយលោកប៉ាជាជនជាតិ ដាណឺម៉ាក ចំណែកអ្នកម៉ាក់ជាជនជាតិថៃកាត់ចិន ផ្សំគ្នាធ្វើឲ្យនាងកាន់តែស្អាត

9- Praya Lundberg

តារាស្រីកូនកាត់ថៃ-ស៊ុយអែតម្នាក់នេះដែរមានមុខស្រស់ស្អាត ហើយនៅមានរូបរាងល្អថែមទៀត ដោយលោកប៉ាជាជនជាតិស៊ុយអែតហើយអ្នកមា៉ក់ជាជនជាតិថៃ

10- Patricia

ជាតារាស្រីដែលមានភ្នែកធំៗកូនកាត់ថៃ-អងគ្លេស មានភាពស្រស់ស្អាតមុខផ្អែមបែបថៃៗពីអ្នកម៉ាក់ និងមានស្ទាយជាលោកប៉ាមកដែរ

11-  Matt Peranee

ឃើញតែមាននាមត្រកូលជាថៃមែនពិតតែនារីម្នាក់នេះជាកូនកាត់ថៃ-ន័រវែសណាចា ដោយសារតែលោកប៉ាជាជនជាតិន័រវែស និងអ្នកម៉ាក់ជាជនជាតិថៃ

12- Kwan Usamanee

ជាតារាសម្ដែងស្រីកូនកាត់ថៃ-អងគ្លេស ដែលឈរឈ្មោះល្បីរឿងសម្រស់ដូចតុកត្តាដោយនាងបានមុខមាត់ស្អាតពីលោកប៉ាដែលជាកូនកាត់ថៃ-អងគ្លេស

13- Sammy Cowell

ជាតារាស្រីកំពូលល្បីកម្រិត Thai Supermodel 2007 កូនកាត់ថៃ-អងគ្លេសទទួលបានស្បែកស្អាតមុខស្អាតពីលោកប៉ាជនជាតិអងគ្លេស តែភាពផ្អែមល្ហែមគួឲ្យស្រលាញ់បានពីអ្នកម៉ាក់ជនជាតិថៃ

14- Mint Chalida

បិទកន្ទុយក្រោយដោយកញ្ញាដ៏ស្រស់ស្អាតកូនកាត់ថៃ-ឥណ្ឌាដោយសារលោកប៉ាជាជនជាតិថៃកាត់ចិនចំណែកឯអ្នកម៉ាក់កូនកាត់ថៃ-ឥណ្ឌា

អត្ថបទដោយ : នីត្តា