Chompoo Araya គ្រាន់តែផុសរូបនេះភ្លាមធ្វើឲ្យអ្នកគាំទ្រសង្ស័យថានាងប្រហែលជាមានកូនស្រីហើយ នាំគ្នាជួយដាក់ឈ្មោះ! (មានរូបភាព)

មិនដឹងថាក្នុងពេលនេះជាពេលមួយដែលត្រូវតៀមខ្លួនមានប្អូនថ្មីឲ្យអូន Shayfa-Phayu ឬយ៉ាងណាទេ ទើបធ្វើឲ្យហ្វេនៗចាំមើលចាំផ្នល់ជាមួយនិងអ្នកម៉ាក់  Chompoo​ Araya ចង់ឲ្យមានកូនស្រីមុខស្អាតៗដើម្បីបន្ថែមកំលាំងនិងភាពកក់ក្ដៅដល់គ្រួសារឲ្យកាន់តែបរិបូណ៌

ជាក់ស្ដែងពេលថ្មីៗនេះអ្នកម៉ាក់ Chompoo​ បានផុសរូបផ្ទៃមេឃមានដុំពពកពណ៌សហោះអណ្ដែតបន្ថែមភាពស្រស់ស្រាយ រហូតដល់អ្នកគ្រប់គ្នាមិនអាចហាមការគិតបានថា អ្នកម៉ាក់ចងបង្ហើបប្រាប់ពីអ្វីនៃរូបភាពមួយនេះ ដោយអ្នកគ្រប់គ្នាបានចូលមក comment​ សួរគ្នាយ៉ាងកុះករ ហើយភាគច្រើននិយាយថា គ្រួសារមួយនេះកំពុងតែមានដំណឹងល្អ មានប្អូនស្រីឲ្យ Shayfa-Phayu បានសម្រេចហើយទេដឹង

បែបនេះក៏មានតែអ្នកហែរគ្នាចូលមកជួយដាក់ឈ្មោះឲ្យកូនស្រីអ្នកម៉ាក់ជាច្រើន តែទាំងអស់នេះតើដូចជាអ្វីដែលអ្នកគ្រប់គ្នាបានគិតទុកឬអត់នោះ មានតែចាំស្ដាប់ពីមាត់អ្នកម៉ាក់ផ្ទាល់ហើយ

អត្ថបទដោយ : នីត្តា