ជាការពិតណាស់ កាលពីប៉ុន្មានខែមុននេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះក្នុងទូរទស្សន៍ប៉ុស្ដ៍លេខ៧ ថៃ លោក Es Kantapong បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាទទួលដំណឹងថាលោកបានធ្វើការបំពាក់ចិញ្ជៀន ជូនមិត្តស្រីដែលជាជនជាតិអាឡឺម៉ង់ ដើម្បីសុំរៀបការ ខណៈនាងកំពុងតែមានផ្ទៃពោះផងដែរ។
តែយ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរមានកូនមុនពេលរៀបការក៏ពិតមែន តែអ្នកទាំងពីរមានគម្រោងរៀបការនៅក្នុងឆ្នាំនេះរួចទៅហើយ តែដោយសារតែជម្ងឺកូវីតរីករាលដាល កម្មវិធីមង្គលការរបស់អ្នកទាំងពីរក៏ត្រូវពន្យាពេល។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះតារាប្រុសរូបនេះថែមទាំងដឹកដៃមិត្តស្រីរបស់ខ្លួនទៅ ចុះសំបុត្រអាពាហ៍ពិពាហ៍ ជាផ្លូវការ ក្លាយជាប្ដីប្រពន្ធស្របច្បាប់ និងមានសាក្សីជាច្រើនទៅចូលរួមអបអរថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប នៅពេលឃើញតារាប្រុសរូបនេះ បានបំពេញតួនាទីជាបុរសដែលមានទំនួលខុសត្រូវ ទោះបីមិនទាន់បានរៀបការតាមប្រពៃណី ក៏លោកនាំមិត្តស្រីទៅចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធនិងគ្នាពេញសិទ្ធដែរ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី