ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលអ្នកនាង ឌុច លីដា ចំណាយពេលវេលាមើលថែទាំកូនរបស់ខ្លួនមួយរយៈពេលមក ពេលនេះអ្នកនាងក៏ចាប់ផ្ដើមមមារញឹកការងារក្នុងវិស័យសិល្បៈវិញ ហើយមហាជនជាច្រើនក៏កាន់តែចាប់អារម្មណ៍ពីរូបសម្រស់អ្នកនាង ក្រោយមានកូនមួយគឺនៅតែស្រស់ស្អាតខ្លាំងដដែល។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញរូបភាពអ្នកនាងនៅគ្រងឈុតកូនក្រមុំបែបមូស្លីម ដោយមានបង់កន្សែងរុំក្បាល «Hijab» ជាមួយគ្រឿងអលង្កានៅលើខ្លួនយ៉ាងស្រស់ស្អាត ធ្វើឲ្យស្រស់អ្នកនាងមើលទៅពិតជាលេចធ្លោខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ មហាជននិងហ្វេនៗជាច្រើនថែមទាំងបញ្ចេញមតិថាសម្រស់អ្នកនាងពេលតុបតែងបែបនេះ មើលដូចកូនក្រមុំជ័រអញ្ចឹង ស្រស់ស្អាតខ្លាំងមែនទែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី