អីយ៉ា! Mawin សុំមិត្តស្រីរៀបការយ៉ាងផ្អែមល្ហែម ក្រោយមើលចិត្តគ្នាអស់១០ឆ្នាំ!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ តារាសម្ដែងប្រុស លោក Mawin Taweepol និង តារាស្រី ព្រមទាំងជាផលិតកររឿងដ៏ល្បី នាង Tu Piyawadee មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ហើយមហាជននិងហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹមរង់ចាំដំណឹងល្អពីអ្នកទាំងពីរសឹងតែគ្រប់ពេលដែរ។

ជាក់ស្ដែងថ្មីៗនេះ Mawin បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលលោកបានរៀបចំកម្មវិធីមួយដែលមានមិត្តភក្ដិជាច្រើនចូលរួម ក្នុងនោះ Mawin បានលាក់ចិញ្ចៀនពេជ្រ នៅក្នុងប្រអប់ Sushi បន្ទាប់មក បានធ្វើការលុតជង្គង់ សុំមិត្តស្រី រៀបការ និងថែមទាំងនិយាយពាក្យនៅក្នុងចិត្តយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«សុំទោសដែលធ្វើឱ្យរង់ចាំយូរ ខ្ញុំបានរង់ចាំរឿងនេះអស់រយៈពេល ១០ ឆ្នាំមកហើយ។ សូមអរគុណ Tu ដែលតែងតែនៅក្បែរខ្ញុំមករហូត ហើយក៏បានឆ្លងកាត់ ការរងទុក្ខ និងសុភមង្គលជាច្រើន បន្ទាប់ពីនេះ យើងនឹងនៅក្បែរគ្នាជារៀងរហូត»។

ក្រោយពេល Mawin បានធ្វើបែបនេះ មិនថា Tu Piyawadee ទេ សូម្បីតែមហាជននិងហ្វេនៗក៏រំភើបចិត្តជំនួសនាងគ្រប់ៗគ្នាដែរ ព្រោះនេះជាពេលដែល Tu រង់ចាំអស់រយៈពេល១០ឆ្នាំមកហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី