តារាហ្វេសប៊ុក សៀវម៉ី ដែលល្បីថាជាសេដ្ឋីនីមានចិត្តបុណ្យបានបរិច្ចាកថវិកាខ្លួនយ៉ាងច្រើនរហូតដល់២ម៉ឺនដុល្លារជួយដល់សង្គមទៀតហើយ ខណៈព្រមទាំងបង្អួតរូបសម្រស់ស្រស់ស្អាតជាមួយរថយន្តតម្លៃក្បែលានដុល្លារបង្កចាប់អារម្មណ៍តែម្តង។
ជាតារាហ្វេសបុកល្បី និងជា ម្ចាស់ផេក Siv Mey Online Shop អ្នកនាង សៀវមី ដែលគេស្គាល់ថាជាម្ចាស់ផលិតផល Ei Ei នៅក្នុងខែកក្ដដា ឆ្នាំ២០២០នេះ បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកិច្ចការមនុស្សធម៌ ការចូលរួមអភិវឌ្ឍន៌សង្គមជាតិ និងជួយដល់ជនក្រីក្រ ដែលជាគម្រូរដ៏ល្អទទួលបានការកោតសរសើរពីមហាជននិងថ្នាក់ដឹកនាំដែកស័ក្កសមជាមួយនឹងរូបសម្រស់ដ៏ស្រស់ផូរផង់របស់អ្នកនាង ។
ម្ចាស់ផេក Siv Mey Online Shop តាមរយៈការបង្ហោះនៅលើហ្វេសប៊ុក បានបង្ហាញពីការចូលរួមយ៉ាងសកម្ម ព្រមទាំងនាំយកថវិកាចំនួន២ម៉ឺន(២០០០០)ដុល្លារអាមេរិក ទៅឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីដាក់អំពូលបំភ្លឺតាមដងផ្លូវជាតិលេខ៨ទាំងមូលក្នុងស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។
អ្នកនាង សៀវម៉ី បាននាំយកថវិកាទាំងអស់នេះទៅប្រគល់ជូនដល់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលផ្ទាល់តែម្តង ដែលការជួយលើកនេះបន្ទាប់ពីថ្មីៗកន្លងមកអ្នកនាងក៏បានចំណាយប្រាក់យ៉ាងច្រើនចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងការងារមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។
ក្រៅពីនោះ អ្នកនាងក៏បានបង្ហាញរូបភាពជាច្រើនសន្លឹកអមជាមួយរថយន្តដ៏ទំនើបដែលមានតម្លៃក្បែលានដុល្លារ និងបង្ហាយថាក្រោយពីធ្វើបុណ្យរួចឈ្លាតមកមើលផ្ទះជាង១០ល្វែងដែលទិញយូរហើយនៅតំបន់អភិវឌ្ឍន៌វិហ៊ារសួគ៌ តាមរយៈរូបភាពទាំងអស់នោះក៏ត្រូវបានមហាជនលើកឡើងថា ផ្ទះទាំងជាង១០ល្វែងនោះតម្លៃមិនក្រោមជិត២លានដុល្លារនោះទេ ។
សូមបញ្ជាក់ថា កន្លងមកថ្មីៗ ក្រៅពីការជាមួយកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អ្នកនាងក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការពារជំងឺកូវីដ១៩ ក្រោយមកទៀតមិនយូរប៉ុន្មានតារាហ្វេសប៊ុករូបនេះបានឧបត្ថម្ភថវិកាបន្ថែមទៀត ជួយដល់កាកបាទក្រហមកម្ពុជា ដែលជាស្ថាបន្ថមនុស្សធម៌ថ្នាក់កំពូលរបស់ជាតិ ព្រមទាំងការចូលរួមចំណែកជួយដល់ កងកម្លាំងការពារសន្តិសុខជូនប្រជាជន កងរាជអាវុធហត្ថខេត្តកំពង់ធំ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីម៉េម៉ាយ ការកសាងសមិទ្ធិផលព្រះពុទ្ធសាសនា និងការជួយផ្សេងៗទៀតតាមរយៈព្រះសង្ឃផងដែរ ៕