អ្នកទ្រី ដាណា មិនធម្មតាឡើយម្តងនេះអុចធូកស្បថហើយប្រលះបងស្រីបង្កើតយ៉ាងចាស់ដៃមិនទុកមុខឡើយ

ភ្នំពេញ៖ អ្នកស្រី ទ្រី ដាណា កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ទ្រាំំលែងបានអង្គុយលែងស្ងៀមបានយកព្រះមកស្បថហ៊ានដាក់ជីវិតដោយអុចមុខព្រះតែម្តងបើអ្នកស្រីនិយាយកហុកនូវចំណុចណាមួយ ខណៈអ្នកស្រីចេញមុខធ្វើបកស្រាយលើផេកហ្វេសប៊ុករបស់អ្នកស្រីថ្ងៃនេះនិយាយអស់សាច់រឿងគ្មានសល់ពីរឿងបងស្រីរបស់ខ្លួនគឺ ទ្រី សុផានិត មូលហេតុអ្វីសុខៗចេញមកវាយប្រហារនិងចោទលើអ្នកស្រីថាជាចោរទៅវិញ។

ក្រោយបានមើលឃើញបងស្រីរបស់ខ្លួន ទ្រី សុផានិត និយាយវាយប្រហារជេរប្រមាថនិងមានទាំងយំស្រែកឡើងផ្អើលពេញបណ្តាញសង្គមកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ដោយចោទប្រកាន់អ្នកស្រី ទ្រី ដាណា ជាមនុស្សអាក្រក់ជាចោរលួចប្រេនម៉ាកផលិតផលថែរក្សាសម្រស់ MNK បង្កមានផ្ទុះព័ត៌មានជាច្រើននោះ អ្នកស្រី ទ្រី ដាណា ទប់លែងជាប់ ទ្រាំទៀតលែងបានហើយបានចេញមុខ និយាយចំទម្លាយរឿងបងស្រីរបស់ខ្លូនថា ជាមនុស្សចង់តោងប្រជាប្រិយភាព និង បង្ករឿងមូលបង្កាច់បង្ខូច អ្នកស្រី ទ្រី ដាណា ដើម្បីឱ្យមហាជនបានស្គាល់រូបនាងដែលជាបងស្រីទៅវិញ។

អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា មុនដំបូងឡើងបងស្រីរបស់ខ្លួនមិនចេះរកស៊ីខាងមុខរបបនេះទេ គឺរូបអ្នកស្រីជាផ្តួចផ្តើមគំនិតឱ្យមានមុខរបបចេះរកស៊ី ដើម្បីជៀសវាងពីការឈ្លោះគ្នាជាមួយប្តីរបស់បងស្រីអ្នកស្រី។ ដំបូងឡើយផលិផល MNK នេះចូលស្រុកខ្មែរមកមិនទាន់មានក្រុមហ៊ុនណា ចុះបញ្ចីការនៅក្រសួងនៅឡើយ គឺអ្នកស្រី ទ្រី ដាណា ជាចេញមុខធ្វើជំនួស ហើយព្រមទាំងឱ្យតំណាងចែកចាយរបស់អ្នកស្រី ទៅជួយលក់ឥវ៉ាន់បងស្រីថែមទៀត ដើម្បីឆាប់ដាច់បានលុយ។

(បងទី២របស់អ្នកស្រី ទ្រី ដាណា ឈ្មោះថា ទ្រី សុផានិត)

ក្រោយមកទៀត គ្រាន់តែរឿងឱ្យផ្អាកលក់បណ្តោះអាសន្នសិន ដើម្បីរៀបចំឯកសារត្រឹមត្រូវតាមច្បាប់ចុះបញ្ចីការនៅក្រសួង ស្រាប់តែបងស្រីរបស់អ្នកស្រីគឺ ទ្រី សុផានិត បែរជាខឹងអន់ចិត្តលែងនិយាយរកលែងទាក់ទងគ្នារហូតរាប់ឆ្នាំ។ ខណៈពេលអ្នកស្រី ទ្រី ដាណា ក៏មិនបានខ្វល់នឹងប្រេននោះដែរ ពោលអ្នកស្រីគិតរគូរតែរឿងមុខរបបស្នូលរបស់អ្នកស្រីប៉ុណ្ណោះ ប៉ុន្តែខាងភាគីបងស្រីរបស់អ្នកស្រីប៉ុណ្ណោះដែលមិនខ្វល់ហើយមិនរកជួបដើម្បីពិភាក្សារឿងផលិតផលនេះទៀត។ អ្នកស្រី ទ្រី ដាណា ក៏ធ្លាប់ផ្តាំទៅកូនចៅអ្នកស្រីថា បើបងស្រីគាត់មក យកឯកសារផ្ទេរសិទ្ធផលិតផល MNK នោះក៏ឱ្យទៅហើយ មិនថា អីទេ។ នេះជាសម្តីរបស់អ្នកស្រី ទ្រី ដាណា និយាយក្នុងLive។

អ្នកស្រី ទ្រី ដាណា បានបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុដែលអ្នកស្រីបកស្រាយរឿងនេះដោយសារតែ បងស្រីរបស់អ្នកស្រីកាលពីយប់មិញនិយាយប្រមាថនិងបរិហាកេរ្តិ៍លើសពីការពិតខ្លាំងណាស់ទទួលយកស្ទើរតែមិនបានឡើយ។ ជាមួយគ្នានោះ អ្នកស្រីបានចាត់ការតាមផ្លូវដោយដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ទៀតលើករណីប្តី ផ្សព្វផ្សាយព័ត៌មានថា អ្នកស្រីជាចោរលួចផលិតផលMNK។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ទ្រី សុផានិត បានធ្វើការLiveនិយាយរឿងជាច្រើនចោទប្រកាន់ទៅលើអ្នកស្រី ទ្រី ដាណា ថាជាចោរលួចផលិតផល MNK ជារបស់ខ្លួនហើយនិយាយវាយប្រហារជាច្រើនរហូតជេរប្រមាថ និងនិយាយដៀមដាមថា អ្នកស្រី ទ្រី ដាណា “លេចកន្ទុយហើយ” ។ ការLiveបែបនេះបានធ្វើឱ្យមហាជនជាច្រើនមានការនឿយឆ្ងល់ និង យល់ច្រឡំ ទៅលើអ្នកស្រី ទ្រី ដាណា៕

សូមទស្សនាការបកស្រាយនៃវិឌីអូពេញរបស់អ្នកស្រី ទ្រី ដាណា៖

 

នេះជាវិឌីអូអ្នកស្រី ទ្រី សុផានិត និយាយទាំងយំសោកចោទប្រកាន់លើ អ្នកស្រី ទ្រី ដាណា៖

សូមទស្សនារូបអ្នកស្រី ទ្រី សុផានិត៖