ទោះបីទំនាក់ទំនងរវាង Mike និង Pooklook មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាជាស្នេហា ឬគ្រាន់ជាមិត្តរួមការងារនឹងគ្នា ប៉ុន្តែ សម្រាប់មួយគូនេះទទួលបានការគាំទ្រពីហ្វេនៗយ៉ាងខ្លាំង ចង់ឱ្យពួកគេទាក់ទងគ្នាពិតប្រាកដ។
យ៉ាងណាមិញ ក្នុងថ្ងៃខួបកំណើតរបស់ Pooklook យើងឃើញថានាងទទួលបានការ Surprise ពីមិត្តភ្កិជាច្រើន ពិសេសពីក្រុមគ្រួសារដ៏កក់ក្តៅរបស់នាង។ ក្រៅពីមានការរៀបចំពិធីជប់លៀងជាលក្ខណៈគ្រួសារ ជួបជុំគ្នាយ៉ាងសប្បាយរីករាយ ក្នុងនោះយើងឃើញមានវត្តមានរបស់ Mike បានចូលរួមជាមួយក្រុមគ្រួសាររបស់ Pooklook ផងដែរ ម៉្យាងវិញទៀត ថែមទាំងបានកាន់បាច់ផ្កាយ៉ាងធំជួនដល់តួឯកក្នុងកម្មវិធីដោយស្នាមញញឹម ព្រមជាមួយការថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា។
សូម្បីតែនៅក្នុងគណនីអ៊ីស្តាក្រាមរបស់ Mike គេក៏បង្ហោះរូបគូជាមួយ Pooklook ដោយសរសេរនូវពាក្យជូនពរល្អៗជាច្រើនដល់នាងថែមទៀត។
ឃើញបែបនេះ មិនត្រឹមតែ Pooklook ទេដែលរំភើប សូម្បីតែអ្នកគាំទ្ររបស់ពួកគេទាំងពីរ ក៏ពេញចិត្តពេញថ្លើមញញឹមបិតមាត់មិនជិតទេដែរ៕