ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត ទើបតែទិញរថយន្តទំនើបម៉ាក់ Rolls-Royce តម្លៃថ្លៃកបពពកជូនកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនិងសមត្ថភាពរបស់លោកយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុនណោះ គ្រាន់តែទិញរថយន្តទំនើបនេះមិនបានប៉ុន្មានផង តារាចម្រៀងរ៉េបរូបនេះក៏បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ទុកគ្រាន់ជាការធ្វើដំណើរផ្លូវឆ្ងាយ និងទៅទីកន្លែងដែលលោក ប្រាថ្នា រហូតដល់មានមហាជនមួយចំនួនពោលពាក្យថាលោកទិញរថយន្តនេះគឺបង់រំលោះនោះទេ។
តែគ្រាន់តែលឺបែបនេះភ្លាម ក៏មានគណនីហ្វេសប៊ុកមួយផ្សេងទៀតបានតបទៅវិញថា «ដឹងមកពីណាបង់រំលោះ បើខាងខ្ញុំលក់ឲ្យគាត់ រាប់លុយសុទ្ធសោះហ្នឹង» តែងាកទៅមើសឪពុកតារាចម្រៀងប្រុសរូបនេះ វិញក៏បានបង្ហោះរូបភាពបង្ហាញពីសារឆ្លើយឆ្លងនេះ និងពោលពាក្យមួយឃ្លារថា «ខ្ញុំក្រោកពីគេង មានអារម្មណ៍ស្រស់ស្រាយ»។
តាមរយៈសាររបស់ឪពុកតារាចម្រៀងរ៉េបរូបនេះ បានបញ្ជាក់ឲ្យឃើញថា លោកពិតជាមានអារម្មណ៍ល្អ នៅពេលឃើញកូនទទួលបានភាពជោគជ័យ និងមានលុយទិញរបស់ថ្លៃៗ មិនដូចអ្វីដែលគេមើលងាយនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖