ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បើគិតមកទល់នឹងពេលនេះអតីតតារាសម្ដែងថៃល្បីឈ្មោះនាង Ning Kulsatree បានសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជាងមួយឆ្នាំហើយ ដោយសារតែជម្ងឺខួរឆ្អឹងខ្នង រួមទាំងមានមេរោគ លាក់បង្កប់នៅក្នុងពោះវៀនធំថែមទៀតផង។
ក្នុងនោះផងដែរ រយៈពេលជាងមួយឆ្នាំនេះ តារាស្រីរូបនេះ ទទួលការព្យាបាលដោយប្រើគីមីហើយពីមួយថ្ងៃទៅមួយថ្ងៃ សុខភាព និងរូបរាងនាងកាន់តែទ្រុតទ្រោមខ្លាំងឡើងៗ ខណៈកន្លងមក មិត្តរួមអាជីពបានមកបរិច្ចាគឈាមឲ្យនាងជារឿយៗ ព្រោះតែនាងមានការខ្វះខាត់ឈាម។
តែអ្វីដែលធ្វើឲ្យហ្វេនៗជាច្រើនក្ដុកក្ដួលចិត្តនោះគឺ ថ្មីៗនេះ នាងបានរៀបរាប់ពីស្ថានភាពជម្ងឺរបស់ខ្លួនថា «កាលពីម្សិលមិញនេះ គឺជាថ្ងៃល្អហើយ តែថ្ងៃនេះគឺ ថ្ងៃអាក្រក់ ឈឺរាងកាយ ឈឺឆ្អឹង ឬអ្វីផ្សេងទៀតដែលខ្ញុំមិនដឹង ហើយដោយសារតែរាងកាយមានតែឆ្អឹង មិនមានសាច់ដុំច្រើនទេ ឥលូវនេះរាងកាយមានទម្ងន់តែ ៣៩ ទៅ ៤០ គីឡូក្រាម តែប៉ុណ្ណោះ ដែលពីមុនមកនេះ មានទម្ងន់ ៥៩ គីឡូក្រាម»។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាអាណិតតារាស្រីរូបនេះខ្លាំងណាស់ ព្រោះតែជម្ងឺនាងបានធ្លាក់សម្រស់ និងស្រកគីឡូរហូតដល់២០គីឡូថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី