ស្អាតប្លែកភ្នែកខ្លាំងណាស់! មកមើលសម្រស់ Yaya Urassaya ស្អាតដូចទេវតាចុះពីលើមេឃជាមួយនិង……! (មានរូបភាព)

ជាតារាស្រីល្បីខ្លាំងមែនទែនទោះជាមកក្នុងសភាពបែបណាក៏ដោយ​ ទោះជាតុបតែងយ៉ាងម៉េចក៏មើលទៅឃើញតែភាពស្រស់ស្អាតសន្ដំចិត្តហ្វេនៗគ្រប់ពេល សម្រាប់អូន Yaya មិនថាថតរូបជាមួយអ្វីក៏ធ្វើឲ្យតម្លៃឡើងដែរ។

ជាពិសេសមានតែអ្នកចាំដើរតាមដានជើងរបស់នាងទេ ចង់ធ្វើតាមគ្រប់ៗគ្នាជាពិសេសថតជាមួយកូនឈើឬកូនផ្កា។ ដោយជាក់ស្ដែងក្នុងពេលថ្មីៗនេះ (21 កក្កដា 2020) Yaya បានផុសរូបថ្មីមួយ បញ្ជូនភាពស្រស់ស្រាយដោយការរំលឹកដល់រដូវក្ដៅនៅន័រវែស ជាមួយម្កុដផ្កានៅលើក្បាលរបស់នាង និងកាន់បាច់ផ្កាផងដែរ នៅកណ្ដាលធម្មជាតិ មើលទៅស្រស់ស្អាតដូចទេពកញ្ញាចុះពីលើមេឃពិតៗហើយ

After Footer (Active) - damrei Mr1 Zone2

ឃើញបែបនេះហើយជឿថាប្រាកដជាមានអ្នកធ្វើតាមជាន់ជើងគ្នាមិនខានទេ ហើយប្រាកដជាមានអ្នកចាំធ្វើម្គុដផ្កាលក់ឡើងថ្លៃផងក៏មិនដឹង។

អត្ថបទដោយ : នីត្តា