នៅជាមួយគ្នាពេលណាក៏មានរឿងគួឲ្យអស់សំណើចរហូតសម្រាប់មួយគូរនេះ Aum Patcharapa និងអ្នកគ្រប់គ្រង A. Supachai ដូចជាវីឌីអូដែលបង A ផុសនៅក្នុង Instagram ចឹង នៅពេលដែលបង A ត្រូវបានប្លន់លុយនៅកណ្កាលហាងអាហារម្ដងទៀត ហើយលើកនេះមានកំលោះ Mick ធ្វើជាសាក្សីទៀត
និយាយបានថាប្លន់គ្នាមែនទែន ព្រោះពេលដំបូង Aum បើកកាបូបលុយបង A ឃើញលុយ 18,000 ហើយ តែមិនគ្រាន់ សុំឲ្យទៅដកលុយបន្ថែមទៀត ចុងក្រោយបង A ត្រូវបាន Aum ប្លន់យកលុយអស់ជិតកន្លះសែនបាតតាម caption របស់បង A ថា
“មិនគួទៅជួបទេ ទៅជួបពេលណាក៏អស់គ្មានសល់រហូត ថ្ងៃនេះអស់ជិតកន្លះសែនបាត តែមិនអីឲ្យតែប្អូនសប្បាយចិត្ត បងក៏ព្រម ប៉ុន្ដែពេលណាមួយបងនិងយកវិញកុំថាបងឲ្យសោះណាចា គ្រប់គ្នាជាសាក្សីចា ថ្ងៃនេះមានសាក្សីម្នាក់មកអង្គុយសើច”
ហើយនៅ comment ឡូយពី Aum ថា “គ្រប់គ្នាដឹង អ្នកគាំទ្រដឹង បង A ចូលចិត្តឲ្យ Aum ប្លន់” មិនដឹងថាត្រូវគួអាណិតឬសមមុខបង A ល្អទេ
អត្ថបទដោយ : នីត្តា