ក្រោយពីមានពត៌មានយ៉ាងក្ដៅកគុកនៅក្នុងការសម្ដែងរឿងភាគឈុតឆាកស្នេហាក្រៅសាច់រឿងរបស់តារាសម្ដែងឯករាជ្យស្រី Yardthip និងលោក Omo ហើយពេលនេះក៏កំពុងតែថតរឿងថ្មីព្រមទាំងមានការចេញមុខបកស្រាយថាបើពត៌មាននិងនិយាយពីនាងៗសូមបញ្ជាក់ថាគឺមិនពិតទេ
ដោយអ្នកនាង Yardthip បានផុសពាក្យនិយាយបង្ខូចនាងនៅក្នុង Instagram ដែលបានសរសេរពីនាងថាបានបង្កើតស្នេហាក្រៅជាមួយនិងតួឯកប្រុសលោក Omo ដែលមានគ្រួសាររួចហើយ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ទៀតថា នាងបានសម្ដែងរឿងមកជាង 20 ឆ្នាំព្យាយាមធ្វើយ៉ាងណាឲ្យការសម្ដែងរបស់នាងកាន់តែល្អ ចំណែករឿងពាក្យមួលបង្កាច់ក៏សូមបញ្ជាក់ច្បាស់ថា
“ពីពាក្យដែលបានផុសមកនិងសូមបញ្ជាក់ថា បើសិនជាចង់សំដៅដល់ខ្ញុំ ក្នុងរឿងដែលកំពុងតែសម្ដែងនិង មិនមែនជាការពិតទេ នាងខ្ញុំធ្វើការមកយូរហើយៗក៏មានជំនាញច្បាស់លាស់ក្នុងការសម្ដែងឲ្យសាកសមនិងសាច់រឿងដែរ មុននិងមានការសម្ដែងក្នុងឈុតឆាកនេះក៏មានការពិភាក្សាជាមួយអ្នកដឹកនាំសម្ដែងនិងអ្នករួមសម្ដែងផ្សេងទៀតដែរថាត្រូវដាក់អារម្មណ៍បែបណាដើម្បីឲ្យមើលទៅសាកសម ចាត់ទុកថាឈុតនេះសំខាន់ ព្រោះជាឈុតចាប់ផ្ដើមនៃសាច់រឿង សុំឲ្យមានការថើបមែនទែន នៅក្នុងពេលធ្វើការសម្ដែង យើងធ្វើទៅតាមសាច់រឿង យើងធ្វើការតាមធម្មតា មិនមែនការសម្ដែងក្រៅឆាក លើសសាច់រឿង ដូចដែលបានសរសេរទេ
Yard សម្ដែងរឿងមក 20ឆ្នាំជាងហើយ ព្យាយាមធ្វើយ៉ាងណាឲ្យកាសម្ដែងនេះល្អបំផុត ការសម្ដែងឈុតឆាកស្នេហាកន្លងមកគឺមានដែនកំណត់ថាលេងបានត្រឹមណា ដូច្នេះហើយមុននិងសរសេរអ្វីសូមមេត្តាកុំសរសេរនូវអ្វីដែលមិនពិតធ្វើឲ្យមានការខូចខាន ហើយគួតែផ្ដល់កិត្តយសដល់អ្នកសម្ដែង ខាងគ្រួសារនិងសាច់ញ្ញាតិ្តរបស់នាងខ្ញុំផងចា”
ហើយនៅពីក្រោមការផុសរបស់Yardមានអ្នកចូលមក comment ផ្ដល់កម្លាំងចិត្តជាច្រើន ជាពិសេសមិត្តៗ ដែលជិតស្និតស្គាល់នាងច្បាស់
អត្ថបទដោយ : នីត្តា