មុននេះបន្ដិចមហាជនជាច្រើន មានការភ្ញាក់ផ្អើល នៅពេលឃើញគណនីហ្វេសប៊ុកផេកលោក ជី ដេវីត ឡាយបង្ហាញពីសកម្មភាពលោក សម្រេចចិត្តបួសជាព្រះសង្ឃ។
ក្នុងនោះផងដែរ មហាជនជាច្រើនក៏បានជ្រាបដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះ បានធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍រំភើបចិត្ត នៅពេលលោកបានទិញរថយន្តទំនើប ដែលមានតម្លៃថ្លៃកបពពកជូន ធ្វើឲ្យគ្រប់គ្នាសរសើរពីភាពជោគជ័យរបស់លោកយ៉ាងខ្លាំងទៀតផង។
គួរបញ្ជាក់ផងដែរថា តាមរយៈសកម្មភាពតារាចម្រៀងរ៉េបរូបនេះ សម្រេចចិត្តបួស ពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារតែវីដេអូឡាយមានការរអាក់រអួល គ្រប់គ្នាក៏មិនទាន់ឃើញច្បាស់ថាលោកសម្រេចចិត្តកោរសក់បួសឲ្យបានច្បាស់ដែរ ដូច្នេះមានតែរង់ចាំតាមទាំងអស់គ្នា៕
តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី