ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងថៃស្រីកញ្ញា Jah Rsiam ហាក់បីដូចជាកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ស្រប់ពេលដែលការងារសិល្បៈក៏កាន់តែមានច្រើន និងរកចំណូលបានកាក់កបថែមទៀតផង។
ទន្ទឹមនិងភាពជោគជ័យនេះ ថ្មីៗនេះ គេហទំព័រថៃ បានបើកបង្ហាញទិដ្ឋិភាពផ្ទះវីឡាដ៏ប្រណិតមួយកន្លែងរបស់ខ្លួន តារាស្រីរូបនេះនៅទីក្រុងបាំងកក ដែលវីឡានោះ មានការតុបតែងលម្អជាមួយនឹងរចនាបទពិសេសៗ គ្រឿងសង្ហារឹមប្រណីតៗជាច្រើន ដាក់តាំងពាសពេញផ្ទះ ឃើញហើយពិតជាចង់រស់នៅខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏សរសើរជីវិតរស់នៅរបស់តារាស្រីរូបនេះ មិនទាន់មានគ្រួសារផង នាងអាចរកលុយទិញផ្ទះវីឡាដ៏ប្រណីតបែបនេះរស់នៅបាត់ទៅហើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី